សេវាសំរាកព្យាបាល និងការថែរក្សា

 

តេីលោកអ្នក ឬអ្នកជាទីស្រឡាញ់របស់លោកអ្នកមានអាការៈរោគមួយចំនួនដូចខាងក្រោមនេះដែរឬទេ?

 

         អ្នកជម្ងឺមួម៉ៅ កាច ទ្បេះទ្បះ អាកប្ប​​​កិរិយាច្រងេ៉ងច្រង៉ាង និយាយច្រេីន និយាយតែឯង              និងស្តាប់មិនយល់មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង លឺសំទ្បេង ឬមេីលឃេីញ
             នូវអ្វីដែលអ្នកផងទាំងពួង ស្តាប់មិនលឺ ឬមេីលមិនឃេីញ។  

         អ្នកជម្ងឺមានអាកប្បកិរិយាចំឡែក កាចនិងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដ៏ទៃ

 

          អ្នកជម្ងឺពិបាកក្នុងការគ្រប់គ្រងដោយក្រុមគ្រួសារ

 

         អ្នកជម្ងឺមិនទទួលស្គាល់ខ្លួនឯងថាមាន​​​ជម្ងឺ

 

       អ្នកជម្ងឺមិនព្រមលេបថ្នាំ
       
    ចូរលោកអ្នកធ្វេីការស្វែងយល់អំពីសេវាសម្រាកព្យាបាលជម្ងឺផ្លូវចិត្ត?  

 

 

ក្រុមជម្ងឺផ្លូវចិត្តក៏ដូចជាក្រុមជម្ងឺផ្លូវកាយផងដែរ គឺមានច្រេីនប្រភេទ ច្រេីនសណ្ថាន និងច្រេីនកំរិត។ ប្រភេទមួយចំនួនអាចនឹងចាប់ផ្តេីមក្នុងសភាពធ្ងន់ធ្ងរ និងស្រួចស្រាវតាំងតែពីដំបូងតែម្តង ព្រមទាំង​​​បង្កឲ្យមានគ្រោះថ្នាក់គួរឲ្យតក់ស្លុត។ ការគ្រោះថ្នាក់មិនត្រឹមតែបង្កទៅលេីអ្នកជម្ងឺប៉ុណ្ណោះទេ តែវាក៏​​​នឹង​​​អាចនាំឲ្យគ្រោះថ្នាក់ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍លោកអ្នកផងដែរ​​​ ក្រុមជម្ងឺទាំងអស់​​​នេះ​​​ហេីយដែលតំរូវឲ្យពួកគេសម្រាកពេទ្យ និងមានការតាមដានថែរក្សាដោយយកចិត្ត ទុកដាក់យា៉ងម៉ត់ចត់​​​ពីក្រុមគ្រូពេទ្យជំនាញ។ ក្រុមជម្ងឺទាំងនោះដូចជា៖  

 

 

 

 

១-​​​ ក្រុមជម្ងឺវិកលចរិក:

 

 

ក្រុមជម្ងឺវិកលចរិកអាចបណ្តាលមកពីបញ្ហាផ្សេងៗដូចជា បញ្ហាសង្គមសាស្ត្រ បញ្ហាចិត្តសាស្រ្ត បញ្ហាផ្លូវកាយ​​​មួយចំនួនដូចជា​​​អ្នកជម្ងឺរបួសក្បាលក្រោយការគ្រោះថ្នាក់ចរាចរ ក្រោយពីជំម្ងឺ Strok និងមានក្រុមជម្ងឺ​​​ផ្លូវកាយផ្សេងទៀត។ ក្រៅអំពីបញ្ហាខាងលេី​​​នៅមានជម្ងឺវិកលចរិកមួយចំនួនទៀត ដែលបង្កទ្បេីងដោយ​​​បញ្ហាជីវសាស្ត្រដូចជា ការ​​​សេព្វគ្រឿងញៀន និងគ្រឿងស្រវឹង។  

 

 

 

 

 

 

ក្រុមជម្ងឺប្រភេទទាំងនោះមានរោគសញ្ញាភាគច្រេីនស្តែងចេញមានលក្ខណះ​​​ មួម៉ៅ កាច ទ្បេះទ្បះ អាកប្ប​​​កិរិយាច្រងេ៉ងច្រង៉ាង និយាយច្រេីន និយាយតែឯង និងស្តាប់មិនយល់ មិនទទួលស្គាល់ខ្លួនឯងថាមាន​​​ជម្ងឺ មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង លឺសំទ្បេងឬមេីលឃេីញនូវអ្វីដែលអ្នកផងទាំងពួង ស្តាប់​​​​​​មិនលឺឬមេីលមិនឃេីញ។  

 

 

 

 

 

 

រោគសញ្ញាដូចបានរៀបរាប់ខាងលេីមិនត្រឹមតែគ្រូពេទ្យជំនាញងាយក្នុងការធ្វេីវិនិច្ឆ័យប៉ុណ្ណោះទេ​​​ សូម្បី​​​តែ​​​​​​​​​សមាជិកក្នុងក្រុមគ្រួសារ​​​មួយណាក៏គង់នឹងអាចសន្មត់បានថាគាត់កំពុងមាន​​​ជម្ងឺផ្លូវចិត្ត​​​ធ្ងន់ធ្ងរផងដែរ ក៏ប៉ុន្តែជា​​​អកុសលក្រុមគ្រួសារមួយចំនួនដោយភាពភណ្ឌ​​​ច្រទ្បំ ដោយការរេីសអេីង និងដោយភាពមានជំនឿស៊ប់​​​ពំុបានធ្វេីការត្រិះរិះពិចារណា និងពិគ្រោះពិភាក្សាឲ្យបានល្អិតល្អន់​​​ធ្វេីឲ្យពួកគេ​​​បញ្ជូនសមាជិកគ្រួសារ ដែល​​​​​​មានជម្ងឺ​​​ដូចខាងលេី​​​ទៅធ្វេី​​​ការព្យាបាលទាំងខុស​​​គោលដៅដែល​​​ជាលទ្ធផល អ្នកជម្ងឺខ្លះឈានទៅ​​​ដល់​​​សភាពរាំុរ៉ៃ និងខ្លះឈានទៅដល់​​​ការបាត់បង់ជីវិតទៀតផងក៏សឹងមាន។ យេីងបានសង្កេតឃេីញថាការព្យាបាលតាមបែបជំនឿ​​​ស៊ប់​​​ទាំង​​​នោះវាហាក់ដូចជាការធ្វេីទារុណកម្មទៅលេីអ្នកជម្ងឺទៅវិញ ពីព្រោះពួកគេត្រូវបាន៖  

   

 

 

   

           វាយទៅដោយរំពាាត់គ្រប់បែបយ៉ាងលេីខ្លួនប្រាណ។

   

 

 

             បញ្ច្រកដោយទឹកសាច់ជូ ទឹកក្បុង ឬទឹកមូត្រសត្វលាយនឹងចំណាំងឈេី ដែលគ្មាន​​​លក្ខណៈ  
             ​​​វិទ្យាសាស្ត្រ​​​ត្រឹមត្រូវ។

   

 

 

                ដុតខ្លួនប្រាណឬលេីផ្ទៃមុខនឹងភ្លេីងធូបទាំងបាច់ធំ ប៉ាតឬលាបមុខដោយម្ទេសបុក​​​ឬប្រេង​​​កូទ្បា   
               ឃ្លុំភួយ​​​ឬក្រណាត់​​​តង់​​​​​​បំពក់​​​ផែ្សងដែលមានក្លិនឈួលនិងឆ្អេះឆ្អាប ។ល។​​ និង ។ល។  

   

 

 

   

 

 

របៀបអន្តរាគមន៍ដូចខាងលេីគឺក្នុងគោលបំណងបណ្តេញខ្មោចព្រាយបីសាច។ នៅចុងបញ្ចប់ដោយការ​​​អស់​​​សង្ឃឹមតាមរយៈការ ព្យាបាលដូចខាងលេីហេីយមិនទទួលបានលទ្ធផល ខាតបង់ពេល​​​វេលា ប្រាក់កាស រីឯសភាពជម្ងឺកាន់តែដុនដាប និងដោយមានការ​​​រេីសអេីង​​​ពីសំណាក់សង្គមនោះទៀតផង ក្រុមគ្រួសារ​​​ខ្លះក៏សំរេចឃំុឃាំងអ្នកជម្ងឺទុកក្នុង​​​បន្ទប់ដាច់​​​ដោយ​​​ទ្បែកពីសមាជិកគ្រួសារឯ ទៀត​​​​​​​​​ក្នុង​​​​​​សភាពឯកកោ អ្នកជម្ងឺ​​​ខ្លះទៀតចងច្រវាក់ទុកចោលនៅក្រោមផ្ទះ ក្រោមដេីមឈេី ហាលភ្លៀងហាលខ្យល់មូសខាំ និងគ្មាន​​​ការ​​​​​​ថែរក្សា​​​បាន​​​​​​ដិត​​​ដល់​​​ពីសំណាក់ក្រុមគ្រួសារនោះទ្បេីយ។

 

 

២- ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ

ក្រៅពីក្រុមជម្ងឺវិកលចរិក ក្រុមជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរមួយចំនួន ​​​ចាំបាច់​​​​​​ណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំរូវឲ្យមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ​​​ និងតំរូវឲ្យមានការថែរក្សាយ៉ាងដិតដល់ ឃ្លាំមេីលដោយ​​​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ និងគ្រួសារ ពីព្រោះពួកគេអាចនឹង​​​បង្ក​​​ឲ្យ​​​មានគ្រោះថ្នាក់ និងសោកវិនាសកម្មយ៉ាងខ្លោចផ្សាដូចជា ការធ្វេីអត្តឃាដ ឬមនុស្ស​​​ឃាដក្នុងពេលណាមួយដោយមិនអាចរំពឹងទុកជាមុនជាដាច់ខាត។

ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរស្តែងចេញជារោគសញ្ញាដូចជា - គេងមិនលក់ ស្រងូតស្រងាត់ ងាយនឹងយំ មិនស្តី​​​និយាយ ដកខ្លួនចេញពីសង្គម មានអារម្មណ៏ឯកកោ អស់សង្ឃឹម ស្តីបន្ទោសខ្លួនឯង​​​ ឲ្យតំលៃខ្លួន​​​ឯងទាប​​​ជាងអ្នកផងទាំងពួង មិនចាប់អារម្មណ៏អ្វីដែលនៅជំុវិញខ្លួន និងប៉ុនប៉ងធ្វេីអត្តឃាដជាញយៗដង ឬធា្លប់​​​ធ្វេី​​​សកម្មភាពអត្តឃាដម្តង ឬច្រេីនដងរួចមកហេីយ និងមានអ្នកជំម្ងឺខ្លះមានគំនិតមនុស្សឃាដ ឬក៏​​​ធ្វេី​​​សកម្មភាពមនុស្សឃាដ។​​​

ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរក្នុងស្ថានភាពមួយណានោះអាចនឹងមានរោគសញ្ញាវិកលចរិករួមជាមួយ សញ្ញា​​​វិកល​​​ចរិកសមាជិកគ្រួសារអាចកត់សំគាល់បានដោយងាយដូចជា-អាកប្បកិរិយាប្លែក លឺសំទ្បេង ឬមេីល​​​ឃេីញនូវអ្វីដែលអ្នកផងទាំងពួង ស្តាប់មិនលឺឬមេីលមិនឃេីញ។

 

 

   

៣-​​​ ជម្ងឺបាយប៉ូទ្បា៖

ជម្ងឺប្រភេទនេះអាចមានពីរទំរង់នៅលេីអ្នកជម្ងឺតែមួយក្នុងពេលវេលាផ្សេងពីគ្នា៖

ម្តងអ្នកជម្ងឺអាចស្តែងចេញជាទំរង់ធ្លាក់ទឹកចិត្តដែលអ្នកជម្ងឺមានសភាពគេងមិនលក់ ស្រងូតស្រងាត់ ងាយនឹងយំ មិនស្តីនិយាយ ដកខ្លួន​​​​​​ចេញពីសង្គម មានអារម្មណ៏ឯកកោ អស់សង្ឃឹម ស្តីបន្ទោសខ្លួនឯង​​​ ឲ្យតំលៃខ្លួនឯងទាបជាងអ្នកផងទាំងពួង មិនចាប់​​​អារម្មណ៏អ្វីដែលនៅជំុវិញខ្លួន និងប៉ុនប៉ងធ្វេីអត្តឃាដ​​​ជាញយៗដង ឬធា្លប់ធ្វេីសកម្មភាពអត្តឃាដម្តង ឬច្រេីនដងរួចមកហេីយ និងមានអ្នកជម្ងឺខ្លះមានគំនិត​​​មនុស្សឃាដ ឬក៏ធ្វេីសកម្មភាពមនុស្សឃាដ។

ម្តងអ្នកជម្ងឺអាចស្តែងចេញជាទំរង់មេនៀរដែលអ្នកជម្ងឺមានសភាពផ្ទុយនឹងអាការៈដូចខាងលេី រោគ​​​សញ្ញា​​​មានដូចជា៖ មិនចង់គេង​​​ មានអារម្មណ៏សប្បាយប្លែក និយាយចេ្រីនហេីយញាប់ មានអំនួតខ្លួនឯង ឲ្យតំលៃខ្លួនឯងខ្ពស់ជាងអ្នកផងទាំងពួង សក្មមភាពប្រចាំ​​​ថ្ងៃមានការកេីនទ្បេីងខុសប្រក្រតី អារម្មណ៏​​​ផ្លូវភេទ​​​មានការកេីនទ្បេីង ការចំណាយប្រាក់កាសមិនត្រូវនឹងស្ថានភាព និងកាលៈទេសៈ។

 

 

ជម្ងឺបាយប៉ូទ្បាក្នុងស្ថានភាពមួយណានោះអាចនឹងមានរោគសញ្ញាវិកលចរិករួមជាមួយមិនថាតែក្នុងទំរង់ធ្លាក់ទឹកចិត្ត ឬទំរង់មេនៀរនោះទេ។ សញ្ញាវិកលចរិកសមាជិកគ្រួសារអាចកត់សំគាល់បាន​​​ដោយងាយ​​​ដូចជា-អាកប្បកិរិយាប្លែក លឺសំទ្បេងឬមេីលឃេីញនូវអ្វីដែលអ្នកផងទាំងពួង​​​ស្តាប់មិនលឺឬមេីលមិន​​​ឃេីញ។  

   

 

 

   

 

 

៤- សេវាសំម្រាកព្យាបាលនៅមានប្រភេទជម្ងឺផ្សេងៗឯទៀតជាច្រេីន ជាពិសេសជម្ងឺទាំងទ្បាយណា​​​ដែលពំុ​​​ទទួល​​​បានលទ្ធផលល្អប្រសេីរ ហេីយរិតកាន់តែធ្ងន់ឡេីងៗ ក្រោយពីការព្យាបាលដោយគ្រាន់តែពិគ្រោះ និងយកថ្នាំ​​​ទៅពិសារ​​​នៅឯគេហដ្ឋាន។