ការស្វែងរកជំនួយ

ពេលដែលលោកអ្នកមានវិបត្តិផ្លូវចិត្ត ឬជម្ងឺផ្លូវចិត្ត ពេលនោះលោកអ្នកនឹងចង់ស្វែងរក និងទទួលយកការព្យាបាលដ៏មានប្រសិទ្ឋិភាពមួយដើម្បីអោយបញ្ហា ឬជម្ងឺផ្លូវចិត្តរបស់លោកអ្នកបានប្រសើរឡើងវិញ។ ជាភព្វ័សំណាងជម្ងឺផ្លូវចិត្តភាគច្រើនអាចព្យាបាលបាន ជាមួយនឹងវិធីសាស្ត្រព្យាបាលមានច្រើនបែប ច្រើនយ៉ាងដូចជាការព្យាបាលដោយឱសថ, ការសំរាកព្យាបាល, ដោយបែបចិត្តសាស្ត្រ, និងការគាំទ្រពីក្រុមឬមិត្តភក្រ័ជាដើម។ ជាអកុសលអ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺភាគច្រើនពិបាកក្នុងការស្វែងរក និងយល់ដឹងពីការព្យាបាលជម្ងឺផ្លូវចិត្ត នោះក៏ព្រោះតែជំនឿមិនសមហេតុផលពីបុរាណមួយភាគតូច។

 

ក្រុមអ្នកជំនាញយើងនេះហើយដែលកំពង់រង់ចាំជួយបំរើលោកអ្នកគ្រប់ពេលវេលា និងតំរូវការ។