ពួកយើងជានណា?


ទស្សនៈវិស័យ៖  ការធ្វើអោយប្រសើរឡើងនូវសុខមាលភាពផ្លូវចិត្តរបស់លោកអ្នក​​​​​ គឺជាកង្វល់ និងកាតព្វកិច្ចរបស់ពួកយើង

បេសកម្ម៖ ដើម្បីលើកកំពស់សុខមាលភាពផ្លូវចិត្តរបស់អតិថិជននិមួយៗ អោយពួកគេទទួលបានដល់​កំរិត​​ខ្ពស់​​នូវភាពឯករាជ្យ ម្ចាស់ការលើជីវិតរស់នៅប្រចាំថ្ងៃ                 ចូលរួមសកម្មភាពក្នុងសង្គម​ ប្រកបដោយ​ភាព​​ឆ្នៃប្រឌិត និង​សុវត្ថិភាព។​

 

                សំរេចបាននូវបេសកម្មទាំងនេះក្រុមអ្នកជំនាញយើងនឹងផ្តល់អន្តរាគមន៍ដ៏ជាក់លាក់ និង​ព្យាបាល​ចិត្តរោគ​​ប្រកបដោយគុណភាព ការស្តារសតិបញ្ញា                    ស្មារតី កាយសម្បទា និងលទ្ធភាព​ពលកម្ម រួមទាំងការផ្តល់​ការ​អប់រំផ្លូវចិត្ត និងវិធីសាស្ត្រគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តអោយទៅដល់ក្រុមគ្រួសារ  

                 ទៀតផងដែរ។

 

    ប្រវត្តិន៍របស់ពួកយើង

ចាប់តាំងពីឆ្នាំ២០០៣ មកម្លេ៉ះដោយការមើលឃើញពីមួយថ្ងៃទៅមួយថ្ងៃ​ កំណើនអតិថិជនមានបញ្ហាផ្លូវចិត្ត​កើន​ឡើង ព្រមទាំងមានកង្វះខាតសេវាព្យាបាលផ្លូវចិត្ត មិនថាតែបណ្តាខេត្តនានា សូម្បីតែក្នុងរាជធានីភ្នំពេញក៏ពំុ​ទាន់​មានមជ្ឈមណ្ឌល ឬគ្លីនិកផ្លូវចិត្តគ្រប់គ្រាន់ដើម្បីបំរើជូនដល់អតិថិជន​នៅ​ឡើយ។ ​ដើម្បីបំពេញបង្គ្រប់ និងចូលរួម​លើកកំពស់សុខមាលភាពផ្លូវចិត្តជូនប្រជាជនជាមួយរាជរដ្ឋាភិបាល​ គំនិតផ្តួចផ្តើមមួយក្នុងការបង្កើតគ្លីនិកផ្លូវចិត្ត ហើយមានឈ្មោះថា  គ្លីនិកសាន់រ៉ាយ  ដែលដឹកនាំ​ដោយ​លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា គ្រូពេទ្យឯកទេសវិកលវិទ្យា បើិកបំរើសេវាជូនអតិថិជន​ដែលមានបញ្ហាផ្លូវចិត្ត ឬជម្ងឺផ្លូវចិត្ត។

 

ស្របពេលជាមួយគ្នានោះដែរក្រុម​អ្នកជំនាញមួយក្រុមត្រូវបាន​បង្កើតឡើងដោយរួមបញ្ចូល​ទាំងវេជ្ជបណ្ឌិតឯកទេស​វិកលវិទ្យា​​បរទេស-ខ្មែរ អ្នកជំនាញ​ចិត្តវិទ្យា គិលានុបដ្ឋាកឯកទេសវិកលវិទ្យា បុគ្គលិកសង្គម និងអ្នកជំនាញផ្សេង​ទៀត​ ។​ ពួកគេទាំងអស់មានការ​សហការណ៌គ្នាយ៉ាងល្អ ក្នុងការផ្តល់សេវា​ប្រកបដោយវិជ្ជាជីវៈ និង​គុណ​ភាពខ្ពស់​​​ ជូនដល់អតិ​​ថិជន គ្រប់អាយុ គ្រប់ភេទ និងមិន​​ប្រកាន់​ឋានៈ ដើម្បីសំរេចគោលបំណងតែមួយគត់រួមគ្នាលើក​​​កំពស់​​​សុខភាព​ផ្លូវចិត្ត។​ ក្រុមពួកយើងរួមមានជំនាញឯកទេសវិកលវិទ្យា​ និងបទពិសោធន៍យូរឆ្នាំ ក្នុងការពិគ្រោះ ព្យាបាល វាយតំលៃស្ថាន​ភាពសុខភាពផ្លូវចិត្ត ការផ្តល់ប្រឹក្សា ការព្យាបាលតាមបែបចិត្តសាស្រ្ត ការធ្វើអន្តរាគមន៍​លើករណី​នីមួយៗ ជាក្រុម និងការអប់រំទៅដល់ក្រុមគ្រួសារ។

 

ក្រោយពីបាន​​​ការអនុញ្ញាត្តិ​ និងទទួលស្គាល់ពីក្រសួង​សុខាភិបាលរួចមក គ្លីនិកសាន់រ៉ាយបានចាប់ផ្តើមបើីក​អោយ​ដំណេីរ​​ការតាំងតែពីពេលនោះមក គឺនៅឆ្នាំ២០០៣។ អតិថិជនភាគច្រើនដែលបានមកទទួលសេវា​នៅទីនេះ​មក​​ពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម ខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងមានបណ្តាខេត្តឆ្ងាយៗ​ផ្សេងឯទៀត​ទូទាំង​ប្រទេស ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី​ និងខេត្ត​មណ្ឌលគីរី​ជាដើម។​ ក្រៅពីអតិថិជនដែលជាជនជាតិខ្មែរ​ គ្លីនិកសាន់រា៉យ​ បានទទួលផងដែរ​​ នូវ​អតិថិជន​ជាជន​បរទេស​​ដែល​លោកអញ្ជើញ​​​​​មកទទួលសេវាពិនិត្យ​ និងពិគ្រោះ​ព្យាបាល។ គ្លីនិកក៏បានធ្វើសហប្រតិបត្តិការជាមួយដៃគូរ​អង្គការ នានា ​​​​ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត ព្រមទាំង​ស្ថានទូត​​មួយចំនួនផងដែរ​​​​​ ដូចជា ស្ថានទូតអាមេរិកជា ដើម។ អតិ​​ថិជន​​ខ្លះដែលមានបញ្ហា ឬជម្ងឺផ្លូវចិត្ត​ក្នុងកំរិតស្រាល ឬមធ្យមមកទទួលសេវាពិគ្រោះព្យាបាលពីគ្លីនិករួច​ត្រឡប់​ទៅ​គេហដ្ឋានវិញក្នុងថ្ងៃតែមួយ​ដើម្បី​ទទួលការថែរទាំបន្តដោយក្រុមគ្រួសារ។ រីឯអតិថិជនខ្លះទៀតមាន​ជម្ងឺ​ផ្លូវចិត្តធ្ងន់ធ្ងរ មានអាកប្បកិរិយាមិនអាចគ្រប់​គ្រងបាន ឃោឃៅ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងអ្នក​ផ្សេងទៀត ដែលក្នុង​ករណីនេះពួកគេត្រូវតែសម្រាក​ព្យាបាលនៅគ្លីនិកមួយរយៈ ក្រោមការតាមដាន នឹងការថែទាំ​ពីក្រុមអ្នកជំនាញ​របស់​យើង បន្ទាប់មកពួកគាត់តំរូវ​អោយ​​បន្តការព្យាបាល និងការមើលថែដោយក្រុមគ្រួសារនៅ​ឯគេហដ្ឋាន។ ក្រៅអំពីការ​ព្យាបាល​ដោយឱសថ​​ ​គ្លីនិកក៏ផ្តល់ការព្យាបាលតាមផ្នែកចិត្តសាស្រ្ត​​ជាលក្ខណៈ​បុគ្គល​ ​ដូចជាការផ្លាស់ប្តូរនៃការ​គិត កែប្រែ​អាកប្បកិរិយា ការស្តារសតិបញ្ញា-ស្មារតី-កាយសម្បទា និងការស្តារលទ្ធភាព​​ពលកម្ម ការផ្តល់ប្រឹក្សា និងផ្តល់ សេវាអប់រំផ្លូវចិត្តដល់​ក្រុម​គ្រួសារដែលមើលថែទាំដល់​អ្នក​​​​ជម្ងឺ​ទាំងនោះ។

 

ដោយមិនយកកំរៃ គ្លីនិកបានផ្តល់ការអប់រំដល់ក្រុម​គ្រួសារ​ជារៀងរាល់សប្តាហ៏​ គឺនៅថ្ងៃអង្គារផ្តល់ជូនក្រុម​គ្រួសារ​ដែលមាន​សាច់​​ញាតិ​មាន​ ជម្ងឺថប់អារម្មណ៍ នៅថ្ងៃព្រហស្បតិ៏​ផ្តល់ជូនក្រុមគ្រួសារដែលមានសាច់ញាតិមាន​ជម្ងឺ​ធ្លាក់ទឹកចិត្ត និង​នៅថ្ងៃសៅរ៍ផ្តល់ជូនក្រុមគ្រួសារដែលមាន​សាច់​ញាតិមានជម្ងឺចិត្តវិកល។​ ការទទួលខុសត្រូវលើ​សមាជិកគ្រួសារណាម្នាក់ដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គឺជាសភាព​តានតឹងចិត្តមួយដ៏ធំធេងណាស់សំរាប់​ឪពុក​ម្តាយ ឬសមាជិកគ្រួសារដ៏ទៃឯទៀត។ ពួកគេនឹងបានស្រាកស្បើយពី​ភាព​តានតឹងនេះប្រសិនបើជាពួកគេយល់ដឹង​ពី​​​​បញ្ហា​​របស់​ជម្ងឺ​ និង​យល់ដឹងពីរបៀបថែទាំសមស្របមួយដល់អ្នក​ជាទី​ស្រឡាញ់របស់ពួកគាត់។

 

សព្វថ្ងៃនេះគ្លីនិកបានផ្តល់ការវាយតំលៃផ្នែកផ្លូវចិត្ត ដូចជាការធ្វើតេស្តបញ្ញា តេស្តសមត្ថភាពការងារ តេស្តឥរិយាបថ ការវាយ​​តំលៃក្មេង និងកុមារមតេយ្យ តេស្តបុគ្គលិកលក្ខណៈដល់កុមារមុននឹងចូលរៀន ឬមុននឹងទទួលយកដោយ​ឪពុកម្តាយចិញ្ចឹម ដល់បុគ្គលិក​ កម្មករ មុននឹងទទួលបានការងារធ្វើទាំងនៅក្នុងស្រុក និងបរទេស ឬជនជាតិកម្ពុជា​សុំសិទ្ធិរស់នៅបរទេស។

 

    ការជួបជាមួយបុគ្គលិក

    អ្នកជំនាញរបស់ពួកយើង

 

សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បិនវ៉ានជិនប៊ូស

លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស គឺជាអ្នកឯកទេសវិកលវិទ្យា និតិវិកលវិទ្យា និងជាទីប្រឹក្សា​ ​បច្ចេកទេស នៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រា៉យ។ សាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស លោក​បាន​ទទួលសញ្ញាប័ត្រ ជាវេជ្ជបណ្ឌិតពីមហាវិទ្យាល័យអ៊ូត្រិច នាឆ្នាំ១៩៧៨ និងបានទទួលការបណ្តុះ​បណ្តាលបន្តជាឯកទេសវិកលវិទ្យានៅមជ្ឈមណ្ឌលចិត្តវិកលហ្សុង និងឈីល នាទីក្រុងអាមឺហ្វូត។

 

នៅឆ្នាំ​១៩៨៤ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស ត្រូវបាន​ទទួល​ស្គាល់​ពិតប្រាកដថាជា​​​គ្រូ​ពេទ្យ​ឯកទេសវិកលវិទ្យា និងជាអ្នកព្យាបាលចិត្តសាស្ត្រ ដល់អតិថិជនជា​លក្ខណៈបុគ្គល និងជាក្រុម។ លើសពីនេះ​ទៅទៀត លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស គឺជាអ្នកជំនាញការ​ព្យាបាល​ផ្នែក​សហគមន៏​ រួមមានការគ្រប់គ្រងករណីជម្ងឺ ជំនួយរកការងារធ្វើ និងផ្ទះសំបែងស្នាក់នៅ ការគាំទ្រដល់​ក្រុម​​គ្រួសារ ការអប់រំ ការព្យាបាលអ្នកញៀននឹងសារធាតុញៀន ការស្តារលទ្ធភាពពលកម្ម និងការគាំទ្រ​ដល់​​អ្នកជម្ងឺ ដែលមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ និងរាុំរ៉ៃ។

 

បទពិសោធន៍ជាង ២៥ឆ្នាំ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានធ្វើការនៅក្នុង​ប្រទេស ហូឡង់ជាអ្នកឯកទេសចិត្តរោគគ្លី​និក និងជាអ្នកឯកទេសនិតិវិកលវិទ្យា ក្នុងការវាយ​​តំលៃចិត្តរោគឲ្យតុលា ការនៅទីក្រុងអាំស្ទាំដាំ និងអស់រយៈពេល ៥ឆ្នាំ​ ទៀត(២០០០-២០០៥) លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានបំរើការជាមួយអង្គការសហប្រជាជាតិ ក្នុងនាមជាអ្នកឯកទេស​និតិវិកលវិទ្យានៃអតីត​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិនៅសាធារណៈរដ្ឋយូហ្គោស្លាវី នាទីក្រុងហេក។

 

ក្នុងឆ្នាំ២០១១ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានអញ្ជើញ​​មកដល់ប្រទេសកម្ពុជា ហើយ​ក៏បានបម្រើការជាគ្រូពេទ្យឯកទេសវិកលវិទ្យា​ នៅមន្ទីរពេទ្យ​សកលវិទ្យាល័យអន្តរជាតិសែនសុខ និងជា​សាស្ត្រាចារ្យ​ផ្នែកចិត្តរោគ នៅសកលវិទ្យាល័យអន្តរជាតិ។ ស្របពេលជានោះដែរ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស ក៏បានសហការណ៍នឹងមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រា៉យ ក្នុងនាម​ជាទី​ប្រឹក្សាបច្ចេកទេស និងជាគ្រូពេទ្យឯកទេសវិកលវិទ្យា។ អតិថិជនដែលលោកបានទទួលពិគ្រោះ និងធ្វើ​ការ​ព្យាបាល​​រួមមានទាំងជនជាតិខ្មែរ និងជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

. សាស្រ្តាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា​​​ ជាស្ថាបនិក និងជានាយក​ នៃមន្ទីរសំរាកព្យាបាល​​ផ្លូវចិត្ត ​សាន់រ៉ាយ​។​ លោកបានទទួលសញ្ញាប័ត្រជាវេជ្ជបណ្ឌិត​ ​ពីសកលវិទ្យាល័យ​វិទ្យាសាស្ត្រ​​សុខាភិបាល​​ នាឆ្នាំ​១៩៩៣ និងបានទទួលសញ្ញាប័ត្រជាឯកទេសវិកលវិទ្យា ​ពីសកល​វិទ្យាល័យ​អូស្លូ នៃប្រទេសន័រវេស​ នាឆ្នាំ​២០០០។​​

 

នាឆ្នាំ ២០០១ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានអញ្ជើញទៅបំពេញកម្មសិក្សានៅប្រទេសហ្វីលីពីន ក្នុងមន្ទីរពេទ្យជាតិ នាទីក្រុងមានីល ក្នុងជំនាញគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តសម្រាកពេទ្យ។ នាឆ្នាំ ២០០៩ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ត្រូវបានអញ្ជើញដោយអង្គកាសុខភាពពិភពលោក​ប្រចាំតំបន់​ដើម្បី​ធ្វើកម្មសិក្សានៅប្រទេសកូរេ៉ខាងត្បូង​ ក្នុងមន្ទីរពេទ្យផ្លូវចិត្តយុ៉ងហ្គីង​ ​ទៅលើជំនាញព្យាបាលជម្ងឺផ្លូវចិត្ត​ ​ដោយគំរូបែបបទសហគមន៍ និងក្នុងជំនាញគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តសម្រាកពេទ្យផងដែរ។

 

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ យឹម សុបុត្រា បាននឹងកំពុងបំរើការក្នុង​ផ្នែកពិគ្រោះជម្ងឺផ្លូវចិត្ត​នៃមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ ដោយលោកមានតួនាទីជានាយផ្នែករង ​និងអ្នកជំនាញឯកទេសវិកលវិទ្យា។ ក្នុងរយៈ​ពេល​​​​​មួយខែៗ លោកបានផ្តល់ការព្យាបាលដល់អ្នកជម្ងឺផ្លូវចិត្ត​រាប់រយនាក់​ដែល​អញ្ជើញ​មក​​​​ពី​គ្រប់ទិស​​​ទី​ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីភារកិច្ចជាគ្រូពេទ្យជំនាញក្នុងការពិគ្រោះ និងព្យាបាល​ជម្ងឺ​​ផ្លូវចិត្ត នៅ ក្នុង​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក​​​វេជ្ជបណ្ឌិតក៏ជាសាស្រ្តាចារ្យ​​មួយរូបផងដែរ ដែលទទួល​ខុស​ត្រូវ​លើមុខវិជ្ជា​ផ្នែកផ្លូវចិត្ត​នៃ​សកល​វិទ្យា​​ល័យអន្តរជាតិ។

 

លើសពីនេះ លោកបានចូលរួម​​​សហការណ៍ជាមួយនឹងកម្មវិធី​ជាតិ​​សុខភាព​ផ្លូវចិត្ត និងអជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​ ដោយ​​​លោកមានភារកិច្ចសំខាន់មួយផ្សេងទៀត​ គឺជា​គ្រូ​​​បង្គោល។​​​​​ លោកបាន​នឹង​កំពុង​ផ្តល់ការបណ្តុះ​​បណ្តាល​​​​​​​​​ស្តីពីសុខភាពផ្លូវចិត្ត​​​​​ និងគ្រឿង​ញៀន ដល់មន្រ្តី​សុខា​ភិបាល ព្រមទាំង​មន្រ្តី​​​ប៉ូលីលដែលកំពុងបំរើ​ការជាមន្ត្រីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ទូទាំង ២៤ ខេត្តក្រុង នៃ​​​ព្រះរាជាណាចក្រ​​​កម្ពុជា។

 

រហូតមកដល់សព្វ​ថ្ងៃនេះ​ ​លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា បាននឹងកំពុងបំរេីការលេីផ្នែក​ជម្ងឺ​ផ្លូវចិត្ត និង​គ្រឿងញៀនទាំងក្នុង​​​គ្រិះស្ថានរដ្ឋ និងឯកជន អស់រយៈពេល​ជាង ១០ឆ្នាំ រួចមកហើយ។

 

.​ វេជ្ជបណ្ឌិត ឡោ វណ្ណថារី

លោកវេជ្ជបណ្ឌិត ឡោ វណ្ណថារី ជាអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្តកុមារ និងអនុបណ្ឌិតសុខភាព​សាធារណៈ។​ ​លោកបានទទួលសញ្ញាប័ត្រ​​ វេជ្ជបណ្ឌិតពីសកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខភាព ​នាឆ្នាំ​១៩៩៣ និងឌីប្លូមឯកទេសចិត្តរោគកុមារ ពីវិទ្យាស្ថានជាតិផ្នែកប្រពន្ធ័ប្រសាទ និងសុខភាពផ្លូវចិត្តនៃ ប្រទេសឥណ្ឌា។លោកវេជ្ជបណ្ឌិត វណ្ណថារី ក្នុងតួនាទីជាប្រធានផ្នែកមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ បានព្យាបាលកុមារ​ និងក្មេង​ជំទង់ប្រមាណជា១០០នាក់ ជារៀងរាល់សប្តាហ៍អស់រយៈពេល​៦ឆ្នាំ។ អ្នកជម្ងឺ​ ទាំងនោះភាគច្រើនមាន​បញ្ហានៃការរីកលូតលាស់ ប្រពន្ធ័ប្រសាទ និងចិត្តរោគ។ ក្រោយមក វេជ្ជបណ្ឌិត វណ្ណថារី បានចំណាយពេល​ ៣ឆ្នាំ​​ ទៀតក្នុងការពិនិត្យជម្ងឺផ្លូវចិត្តនៅតាមសហគមន៏ និងតាមបណ្តាអង្គការមួយចំនួន​នៅខេត្តបាត់ដំបង និងបន្ទាយ​មានជ័យ។ វេជ្ជបណ្ឌិត វណ្ណថារី ក៏បានទទួលសញ្ញាប័ត្រ​អនុបណ្ឌិត ផ្នែកសុខភាព​សាធារណៈពីមហាវិទ្យាល័យ​រីកស៊ូមីខាន់ អាស៊ីប៉ាស៊ីហ្វិក ប្រទេសជប៉ុន និងកំពុងកាន់គំរោងជាច្រើនទាក់ទងជាមួយបញ្ហាសុខភាព​សាធារណៈនៅក្នុងប្រទេសកម្ពុជា។

.​ វេជ្ជបណ្ឌិត ស៊ីម ទន់

លោកវេជ្ជបណ្ឌិត​ សីុម ទន់ ជាអ្នកជំនាញឯកទេសប្រពន្ធ័ប្រសាទ​​ លោកបានទទួល​សញ្ញាប័ត្រជា​វេជ្ជបណ្ឌិត​ ពីសកលវិទ្យាល័យវិទ្យា​​​សាស្ត្រ​​សុខភាព​ កាលពីឆ្នាំ១៩៩២ ហើយបានបំរើការនៅ​មន្ទីរពេទ្យ​មិត្តភាព​​​ខ្មែរ-សូវៀត ក្នុងតួនាទីជាប្រធានផ្នែក​ប្រពន្ធ័ប្រសាទ​ ​តាំងពីពេលនោះមក។ វេជ្ជបណ្ឌិត​ សីុម ទន់ បានបំរើការនៅក្នុងមន្ទីរសំរាកព្យាបាលផ្លូវចិត្ត​សាន់រ៉ាយ ហើយបានផ្តល់ការពិគ្រោះ និង​ព្យាបាលជម្ងឺផ្លូវចិត្ត ព្រមទាំងជម្ងឺសសៃរប្រសាទ ​​​អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។

 

យោបលអ្នកជម្ងឺអំពីយើង