ការស្វែងយល់ពីការព្យាបាលជំងឺផ្លួវចិត្ត

“បុគ្គលភាគច្រើនក្រោយពីបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺផ្លូវចិត្ត ពួកគេបានជាសៈស្បើយឡើងវិញជាមួយនឹងការព្យាបាលរួមបញ្ចូលគ្នារវាង ការព្យាបាលជាលក្ខណៈបុគ្គល និងជាក្រុម។ វាមានរបៀបផ្សេងៗជាច្រើន ខុសៗគ្នា ដើម្បីព្យាបាលជម្ងឺផ្លូវចិត្ត។ គ្មានការព្យាបាលលក្ខណៈពិសេសមួយណាសំរាប់មនុស្សទូទៅនោះទេ។ បុគ្គលម្នាក់ៗអាចជ្រើរើសការព្យាបាលដោយរបៀបមួយណា ឬក៏រួមបញ្ចូលគ្នា ដែលការព្យាបាលនោះវានឹងផ្តល់លទ្ឋផលល្អប្រសើរសំរាប់លោកអ្នក” ។
 

ការព្យាបាលដោយឱសថ
ឱសថវាមិនមែនជាមធ្យោបាយដាច់ខាតក្នុងការព្យាបាលជម្ងឺផ្លូវចិត្តនោះឡើយ ប៉ុន្តែវាអាចជួយគ្រប់គ្រងរោគសញ្ញាមួយចំនួនធំផងដែរ។ ឱសថជាដៃគូនឹងការព្យាបាលតាមបែបចិត្តសាស្រ្ត ដែលជាមធ្យោបាយដ៏មានប្រសិទ្ឋិភាពខ្ពស់ក្នុងការធ្វើអោយជាសៈស្បើយពីជម្ងឺផ្លូវចិត្ត។

ការសំរាកព្យាបាល
ករណីជម្ងឺផ្លូវចិត្តមួយចំនួនតូចណា ការសំរាកព្យាបាលមានសារៈសំខាន់ដែលជាមធ្យោបាយមួយក្នុងការព្យាបាលតាមដានដោយជិតសិ្នទដល់បុគ្គលដែលមានជម្ងឺផ្លូវចិត្តស្រួចស្រាវធ្ងន់ធ្ងរឬរាំុរ៉ៃ......។
ក្នុងការធ្វើរោគវិនិច្ឆ័យអោយជាក់លាក់ឬការផ្តល់ថ្នាំបន្ថែមក្នុងករណីអាការៈអ្នកជម្ងឺមួយខណៈៗវិវត្តន៍ទៅក្នុងស្ថានភាពអាក្រក់។

ការព្យាបាលតាមបែបចិត្តសាស្ត្រ
ជាការព្យាបាលមួយបែបផ្សេងទៀតក្រៅពីការព្យាបាលដោយឱសថ។ ក្នុងករណីនេះអ្នកផ្តល់ការព្យាបាលត្រូវធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ឋជាមួយលោកអ្នកដើម្បីស្រាវជ្រាវរកអោយឃើញនូវគំនិត, អារម្មណ៍, និងអាកប្បកិរិយាបែបអវិជ្ជមានដែលវាជាផ្នែកមួយនៃជម្ងឺផ្លូវចិត្ត។ បន្ទាប់អ្នកផ្តល់ការព្យាបាលនិងជ្រើសរើសវិធីសាស្រ្តដែលសមស្របទៅនឹងបញ្ហាលោកអ្នក ក្នុងការកែរប្រែការគិត, អារម្មណ៍, និងអាកប្បកិរិយារបស់លោកអ្នកអោយមកស្ថានភាពប្រសើរឡើងវិញ។ ការព្យាបាលតាមបែបចិត្តសាស្រ្តគឺជាដៃគូនិងការព្យាបាលដោយឱសថ ហើយវាគឺជាមធ្យោបាយដ៏មានប្រសិទ្ឋិភាពបំផុតក្នុងការធ្វើអោជម្ងឺផ្លូវចិត្តបានជាសៈស្បើយទាំងស្រុង។

ការគាំទ្រពីក្រុម
ជារបៀបព្យាបាលមួយបែបទៀត គឺជាការប្រជំុក្រុមហើយសមាជិកនិមួយៗដែលមានបទពិសោធន៍ជម្ងឺឬបញ្ហាស្រដៀងគ្នា ហើសមាជិកនិមួយៗបង្ហាញទិសដៅគ្នាទៅវិញទៅមកដើម្បីឆ្ពោះទៅដល់គោលដៅជាសៈស្បើយ។

ការគាំទ្រពីមិត្តភក្រ័
តាមរបៀបនេះគឺអ្នកជម្ងឺម្នាក់ដែលជាសៈស្បើយរួចហើយឬធូរស្បើយរួចហើយផ្តល់ការគាំទ្រឬបង្ហាញផ្លូវទៅដល់អ្នកដែលកំពុងមានជម្ងឺឬបញ្ហា។

ផែនការជួយខ្លួនឯង
បុគ្គលខ្លួនឯងដែលមានជម្ងឺត្រូវចេះរៀបផែនការនិងយុទ្ឋសាស្រ្តដើម្បីជំរុញអោយអាការៈជម្ងឺឆាប់ជាសៈស្បើយនិងបានប្រសើរឡើងឆាប់រហ័ស។

របៀបព្យាបាលផ្សេងទៀត  ECT & Art Therapy