ក្រុមជំងឺធ្លាក់ទឹកចិត្ត-បាយប៉ូឡា
ជម្ងឺធ្លាក់ទឹកចិត្ត
ក- អ្វីជាជម្ងឺធ្លាក់ទឹកចិត្ត?
ខ- អ្វីខ្លះជារោគសញ្ញាជម្ងឺធ្លាក់ទឹកចិត្ត?
គ- ជម្ងឺធ្លាក់ទឹកចិត្តឃើញមានច្រើនដែរឬទេ?
ឃ- មូលហេតុនាំឲ្យកើតមានជម្ងឺធ្លាក់ទឹកចិត្ត
ង- ការព្យាបាល
ច- ការការពារ
ជម្ងឺបាយប៉ូឡា
ក- អ្វីជាជម្ងឺបាយប៉ូឡា?
ខ- អ្វីខ្លះជារោគសញ្ញាជម្ងឺបាយប៉ូឡា?
គ- អ្វីខ្លះជាមូលហេតុនៃជម្ងឺបាយប៉ូឡា?
ឃ- តើការព្យាបាលជម្ងឺបាយប៉ូឡាតាមបែបណាខ្លះ?
ង- ការការពារ
ក- អ្វីជាជម្ងឺធ្លាក់ទឹកចិត្ត?
បុគ្គលគ្រប់រូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃ ដំណើរជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះនឹងបាត់ទៅវិញតែប៉ុន្មាន ថ្ងៃក្រោយមក។ នេះគ្រាន់តែជាប្រត្តិកម្មធម្មតាប៉ុណ្ណោះ។
ផ្ទុយទៅវិញ ជម្ងឺធ្លាក់ទឹកចិត្ត ជាជម្ងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត។ វាមាន រយ:ពេលយូរជាងធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទី មុខងារក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃរបស់ លោកអ្នក។
ខ- អ្វីខ្លះជារោគសញ្ញាជម្ងឺធ្លាក់ទឹកចិត្ត?
1. អាការ:រាង្គកាយ
អស់កំលាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា
វិបត្តិដំណេក ញុំាពុំបាន ស្រកទំងន់
ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរតែពេញខ្លួនប្រាណ
ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក
រដូវមិនទៀងទាត់
2. អាការ:ផ្លូវចិត្ត
មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើររាល់ថ្ងៃ
បាត់ការចាប់អារម្មណ៍ និងសប្បាយស្ទើរគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ
គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសម្រេចចិត្ត
ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនម្តង ឬច្រើនដងរួចមក
ហើយ(អត្តឃាដ)។
3. ការគិត
អ្វីៗជាកំហុសខ្ញុំទាំងអស់
គ្មានអ្វីល្អសម្រាប់រូបខ្ញុំទេនៅលើលោកនេះ
ជីវិតខ្ញុំគ្មានន័យអ្វីទាំងអស់
ខ្ញុំមិនចង់រស់
4. អាកប្បកិរិយា
គ្មានចំណង់ចង់ចេញក្រៅ ឬធ្វើការ
ដកខ្លួនចេញពីគ្រួសារ មិត្តភ័ក្រ និងសង្គម
ឈានទៅរកការផឹកស្រា សេពគ្រឿងញៀន និងការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជា។
គ- ជម្ងឺធ្លាក់ទឹកចិត្តឃើញមានច្រើនដែរឬទេ?
ជម្ងឺធ្លាក់ទឹកចិត្ត គេសង្កេតឃើញស្រ្តីភេទមានពីរដងច្រើនជាងបុរស អាចមានទាំងកុមារ វ័យជំទង់ មនុស្សពេញ វ័យ និងមនុស្សចាស់។ ជម្ងឺធ្លាក់ទឹកចិត្តមាន បីកំរិត ស្រាល មធ្យម និងធ្ងន់ធ្ងរ។
ឃ- មូលហេតុនាំឲ្យកើតមានជម្ងឺធ្លាក់ទឹកចិត្ត
បញ្ហាគ្រួសារ សង្គម
ការខកចិត្ត សោកស្តាយ ការបាត់បង់អ្នកជាទីស្រឡាញ់
ការបំរែបំរួលសារធាតុគីមីខាងក្នុងខ្លួន
ជម្ងឺផ្លូវកាយមួយចំនួន
ឱសថព្យាបាលមួយចំនួន
ការសេពសុរា គ្រឿងញៀន
ង- ការព្យាបាល
ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងធ្លាក់ទឹកចិត្តការព្យាបាលតាមបែបពុទ្ធិ អាកប្បកិរិយា
ការគាំទ្រផ្លូវចិត្ត ផ្តល់ប្រឹក្សា
លំហាត់ប្រាណ និងសំរាយកាយ ចិត្ត
ការធ្វើរបបអាហារឲ្យមានតុល្យភាព
ច- ការការពារ
ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះ ស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។
បញ្ឃប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន
អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំឲ្យបានទៀងទាត់
ផ្តល់ពត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក
អ្នកជម្ងឺ និងក្រុមគ្រួសារអ្នកត្រូវសហការណ៍ជាមួយ ក្រុមគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជម្ងឺធ្លាក់ទឹកចិត្ត ?
ក- អ្វីជាជម្ងឺបាយប៉ូឡា
ជម្ងឺបាយប៉ូឡា ជាជម្ងឺផ្លូវចិត្តមួយដែលមានស្ថានភាពធ្ងន់ធ្ងរនិងសើរើញឹកញាប់ វាបណ្តាលឲ្យប៉ះពាល់អារម្មណ៍ អ្នកជម្ងឺ។ អ្នកជម្ងឺអាចនឹងមានរយ:ពេលមួយមាជម្ងឺធ្លាក់ទឹកចិត្ត (អារម្មណ៍ចុះ) បន្ទាប់មកអាចនឹងមានជម្ងឺមេនៀរ (អារម្មណ៍ឡើង) និងផ្ទុយមកវិញ។ វាមិនដូចជាសភាពធម្មតានោះទេ ដែលថាអារម្មណ៍របស់យើងអាចនឹងឡើងចុះទៅ តាមពេលវេលាព្រឹក ឬល្ងាច និងមានរយ:ពេលខ្លីៗ។ ផ្ទុយទៅវិញការប៉ះពាល់ដល់អារម្មណ៍ក្នុងជម្ងឺបាយប៉ូឡាវាមានការខ្លាំងឡើងនិងចុះទៅវិញមានរយ:ពេលលើសពី ពីរសប្តាហ៍ឡើងទៅនិងមានការប៉ះពាល់ដល ជីវិតរស់នៅប្រចាំ ថ្ងៃ និងទួនាទីមុខងារ។ ជម្ងឺបាយប៉ូឡាមានលក្ខណ:ច្រើនទំរង់ ពីអារម្មណ៍ឡើងបន្តបន្ទាប់មកចុះ ឬពីអារម្មណ៍ចុះបន្ទាប់ឡើង។
ខ- អ្វីខ្លះជារោគសញ្ញាជម្ងឺបាយប៉ូឡា?
1. រយ:ពេលអ្នកជម្ងឺស្ថិតក្នុងសភាពធ្លាក់ទឹកចិត្ត មានអាការ:រោគ
មានអារម្មណ៍ស្រងូតស្រងាត់ និងអស់សង្ឃឹម
បាត់បង់ថាមពល
ពិបាលក្នុងការផ្ចង់អារម្មណ៍ និងចង់ចាំ
បាត់បង់នូវចំណង់ការងារប្រចាំថ្ងៃ
មានអារម្មណ៍ថាខ្លួនមានតំលៃ
ស្តីបន្ទោសខ្លួនឯង
មានអារម្មណ៍ទុទិដ្ធិនិយមលើអ្វីៗទាំងអស់
ញុំាមិនបាន ឬញុំាច្រើន
ពិបាកចូលគេង បើគេងសុបិន្តច្រើន និងភ្ញាក់ពីព្រហាមពេក
មានគំនិត ឬធ្លាក់ធ្វើអត្តឃាត
ករណីធ្ងន់ធ្ងរមានសញ្ញាវិកលចរិករួមផ្សំផងដែរ
2. រយ:ពេលអ្នកជម្ងឺស្ថិតក្នុងសភាពមេនៀរ មានអាការ:រោគ
មានអារម្មណ៍សប្បាយេជ្រុល
និយាយប៉ប៉ាច់ប៉ប៉ោចច្រើន
មានអារម្មណ៍ថាខ្លួនឯងមានតំលៃជាងអ្នកដ៏ទៃ
មានអារម្មណ៍ថាខ្លួនពោរពេញទៅដោយថាមពលខ្ពស់
មានអារម្មណ៍ថាខ្លួនឯងពោរពេញទៅដោយគំនិតច្រើន ល្អៗ និងមានផែនការណ៍ជាច្រើនដែរសុទ្ធតែសំខាន់សំរាប់ពួកគេ
មានស្មារតីមិនមូល
មានអារម្មណ៍ឆេវឆាវ និងឡេះឡះ
មិនត្រូវការគេង
មិនឃ្លានញុំា
ករណីធ្ងន់ធ្ងរមានសញ្ញាវិកលចរិករួមផ្សំផងដែរ។
គ- អ្វីខ្លះជាមូលហេតុនៃជម្ងឺបាយប៉ូឡា?
កត្តាសង្គមសាស្រ្ត និងបរិយាកាស
កត្តាជីវសាស្រ្ត
កត្តាដំណរពូជ និងកត្តាផ្សេងៗទៀត
ឃ- តើការព្យាបាលជម្ងឺបាយប៉ូឡាតាមបែបណាខ្លះ?
ការព្យាបាលដោយប្រើឱសថប្រឆាំង នឹងជម្ងឺធ្លាក់ទឹកចិត្ត ក្នុងរយ:ពេលដែលអ្នកជម្ងឺស្ថិតក្នុងសភាពធ្លាក់ទឹកចិត្ត។
ការព្យាបាលដោយប្រើឱសថប្រឆាំង នឹងជម្ងឺមេនៀរ ក្នុងរយ:ពេលដែលអ្នកជម្ងឺស្ថិតក្នុងសភាពមេនៀរ។
ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងវិកលចរិត ក្នុងពេលដែលជម្ងឺបាយប៉ូឡាលេចឡើងនូវសញ្ញា វិកលចរិត
(មានជំនឿខុសប្លែកពីធម្មតា លឺសំលេង ឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិនលឺ ឬមិនឃើញ)។
ការព្យាបាលដោយប្រើឱសថដែលមានសកម្មភាព ទប់លំនឹងអារម្មណ៍កុំឲ្យឡើង ឬុចុះ (Mood Stabilizer)។
ការដាក់ឲ្យសំរាកពេទ្យ គឺជាការចាំបាច់ក្នុងករណីស្ថានភាពធ្ងន់ធ្ងរ។
ការព្យាបាលតាមបែបផ្សេងទៀតដែលនឹងត្រូវរួមបញ្ចូលជាមួយការព្យាបាលដោយប្រើឱសថ។
ការព្យាបាលតាមបែបចិត្តសាស្ត្រ
ការព្យាបាលលំហាត់ប្រាណឲ្យបានទៀងទាត់និងជាប្រចាំ
ការធ្វើសកម្មភាពផ្សេងៗដែលអ្នកពេញចិត្ត និងរីករាយ
ការញុំាដោយមានតុល្យភាព និងទៅតាមការផ្តល់ដំបូន្មាន។
ង- ការការពារ
ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះ ស្ទើរតែរាល់ថ្ងៃក្នុងជីវិតរស់នៅ។
បញ្ឈប់ការសេពគ្រឿងស្រវឹងនិងគ្រឿងញៀន។
អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំឲ្យបានទៀងទាត់។
ផ្តល់ពត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក។
អ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយក្រុមគ្រូពេទ្យដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជម្ងឺបាយប៉ូឡា ?

this page