សេវាវាយតំលៃផ្លូវចិត្ត មុននឹងចូលបំរើការងារ

ចូរធ្វេីការស្វែងយល់អំពីសេវាវាយតំលៃសុខភាពផ្លូវចិត្តដូចខាងក្រោម៖

សុខភាពគឺជា សម្បត្តិដ៏មានតំលៃដែលមិនអាចកាត់ថ្លៃបានទ្បេីយ បុគ្កលគ្រប់រូបតែងតែ ប្រាថ្នាឲ្យមានសុខភាពបរិបូណ៍ ហេីយនៅពេលដែលយេីងមានសុខភាពបរិបូណ៍ នោះយេីង នឹងអាចសំរេចបាននូវគោលដៅ ភាពជោគជ័យ និងវត្ថុបំណងគ្រប់ពេលវេលានៃជីវិតរបស់ យេីង។ ក្នងនោះសុខភាពផ្លូវចិត្តរឹងរិតតែមានសារៈសំខាន់ទៅទៀត ពីព្រោះការសិក្សា អាជីវករតូចធំ កម្មកឬពលករគ្រប់ប្រភេទ មន្រ្តីគ្រប់ជាន់ថ្នាក់ បុគ្គលិក ក្រុមហ៊ុន និងអង្កការ នានា ការមានសុភមង្គលក្នុងក្រុមគ្រួសារ សុវត្ថភាពនិងស្ថេរភាពក្នុងសង្គមសុទ្ធសឹងក្រោម ឥទ្ធិពលនៃការគ្រប់គ្រងរបស់មុខងារនៃខួរក្បាលទាំងអស់ គឺវាមានទំនាក់ទំនងទៅនឹងកត្តា ផ្លូវចិត្តយ៉ាងជិតស្និត។ ផ្ទុយទៅវិញបេីបុគ្គលដែលពំុមានសុខភាពផ្លូវចិត្តបរិបូណ៍គឺហាក់ដូច ជាពួកគេបាត់បង់សម្ថភាពខួរក្បាលដែលនាំទៅដល់ការបាត់បង់សម្ថភាពការគិត និងពិចារ ណាឲ្យបានសុក្រិត ការចងចាំពំុបានល្អ បំពេញកិច្ចការដោយគ្មានភាពក្លៀវក្លា នឹងដោយ ភាពឆ្នៃប្រឌិត ព្រមទាំងគ្មានទំនួលខុសត្រូវខ្ពស់។ មិនត្រឹមតែគ្មានការទទួលខុសត្រូវលេី កិច្ចការរបស់ខ្លួនឯងប៉ុណ្ណោះនោះទេ លេីសពីនេះពួកគេអាចនឹងបង្កឲ្យមានភាពអសកម្ម និងវិវាទក្នុងទីកន្លែងការងារទៀតផងក៏សឹងមាន។

ផ្អែកទៅលេីបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា មានការរីកចំរេីនយ៉ាងឆាប់រហ័ស និង ផ្អែកទៅេលីការធ្វេីសមារហន្តកម្មចូលទៅក្នុងសហគមន៍អាស៊ាន រោងចក្ររីកដុះដាលដូច ផ្សិត គ្រឹស្ថានសិក្សាឯកជន ក្រុមហ៊ុន វិនិយោគទុនក្នុងស្រុក និងក្រៅស្រុក អង្កការនានា យា៉ងច្រេីនបានស្រូបយកធនធានមនុស្ស យា៉ងច្រេីនសន្ធឹកសន្ធាប់ ក្រុមហ៊ុនមួយចំនួនបាន កំពុងបំរេីសេវាបញ្ជូនពលករទាំងពីរភេទទៅបំរេីការនៅក្រៅស្រុកក្នុងមួយឆ្នាំៗ ក៏មិនតិចដែរ និងមានក្រុមគ្រួសារមួយចំនួន ឬបុគ្គលមួយចំនួនបានធ្វេីការសំរេចចិត្តទៅរស់នៅឯក្រៅ ប្រទេស។ ហេតុផលដូចខាងលេីនេះហេីយ ទេីបការជ្រេីសរេីសធនធានមនុស្សដែលប្រកបដោយភាព បិុនប្រសព្វ ថាមពលក្លៀវក្លាទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការចាំបាច់បំផុតដេីម្បីឈានទៅ ដល់ការទទួលបានភាពជោគជ័យ និងផលប្រយោជន៍ដ៏គាប់ប្រសេីរទាំងសងខាង ទាំង នយោជក និងនយោជិក

គ្លីនិកសាន់រ៉ាយ បានបេីកបំរេីលេីសេវាវាយតំលៃសុខភាពផ្លូវចិត្តជូនទៅដល់មន្រ្តីឬបុគ្កលិក ដែលត្រៀមខ្លួនចូលបំរេីការងារ ឬកំពុងបំរេីការងារក្នុងសហគ្រាស ឬក្រុមហ៊ុនរបស់ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា តាមតំរូវការ។ យេីងទាំងអស់គ្នាបានដឹងរួចមកហេីយថា សុខភាពផ្លូវចិត្តដែលល្អប្រសេីរវាជាចំណែកមួយនៃកំលាំងចលករក្នុងការផលិត។ សេវាវាយ តំលៃសុខភាពផ្លូវចិត្តនឹងបំរេីជូនទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា ក្នុងគោលបំណង ស្វែងរកឲ្យឃេីញនូវធនធានមនុស្សដែលប្រកបដោយភាពឈ្លាសវៃ បិុនប្រសព្វ ដោយភាព ឆ្នៃប្រឌិត និងពោរពេញដោយគំនិតផ្តួចផ្តេីម។ ការទទួលបានធនធានយ៉ាង ដូច្នេះវានឹងធ្វេីឲ្យ សហគ្រាសឬក្រុមហ៊ុនរបស់ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញាឈានទៅរកភាព រីកចំរេីន សុវត្ថភាព និងជោគជ័យរុងរឿងយ៉ាងឆាប់រហ័សបំផុត។