ក្រុមជំងឺថប់បារម្ភ
ជម្ងឺថប់បារម្ភ
ក- អ្វីទៅជាជម្ងឺថប់បារម្ភ?
ខ- អ្វីខ្លះជារោគសញ្ញានៃជម្ងឺថប់បារម្ភ?
គ- ជម្ងឺថប់បារម្ភឃើញមានច្រើនដែរឬទេ
ឃ- មូលហេតុ
ង- ការព្យាបាល
ច- ការការពារ
ក- អ្វីទៅជាជម្ងឺថប់បារម្ភ?
អ្នកតែងតេមានការថប់បារម្ភជាញយដងក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណា ម្នាក់ក្នុងគ្រួសារមានជម្ងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្តើតមុខជំនួញអ្វីមួយប៉ុន្តែ ទាំងនេះគ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជម្ងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀតមានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិត ប្រចាំថ្ងៃរបស់អ្នក។
ខ- អ្វីខ្លះជារោគសញ្ញានៃជម្ងឺថប់បារម្ភ?
1. រោគសញ្ញាស្តែងមាននៅលើរាងកាយ
បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ
វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក
ស្ងួតមាត់
បែកញើសហួសប្រមាណ
ត្រជាក់ចុងដៃ ជើង
រសេះរសោះ អស់កំលាំងល្ហិតល្ហៃ
ចុកចាប់ តឹងណែនសាច់ដុំ
ចង្អោរ ក្អួត
នោមញឹក
ឧស្សាហ៍កោសខ្យល់
ស្រឺត
ពិបាកគេង គេងមិនលក់
2. រោគសញ្ញាស្តែងមានលើផ្លូវចិត្ត
ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផលភ័យខ្លាចស្លាប់ដោយគាំងបេះដូង
អន្ទះសារពិបាកក្នុងការរង់ចាំ
ពិបាកក្នុងការផ្ចង់អារម្មណ៍
មិនហ៊ានធ្វើដំណើរ ឬនៅតែឯង
គ- ជម្ងឺថប់បារម្ភឃើញមានច្រើនដែរឬទេ
ជម្ងឺថប់បារម្ភមានច្រើនជាងគេបង្អស់ក្នុងចំណោមជម្ងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តី ភេទ។
ឃ- មូលហេតុ
ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។
ង- ការព្យាបាល
ការព្យាបាលតាមបែបចិត្តសាស្រ្ត
ការព្យាបាលដោយឱសថប្រឆាំងនឹងជម្ងឺថប់បារម្ភ
ការសម្រាកកាយចិត្ត
ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត
ច- ការការពារ
ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុងចិត្ត
ដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។
បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន
អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់
ផ្តល់ពត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក
អ្នកជម្ងឺ-ក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យដើម្បី រៀនសូត្រអំពី" ថាអ្វីទៅជាជម្ងឺថប់បារម្ភ "?

this page