ក្រុមជំងឺផ្លូវចិត្តបណ្តាលពីគ្រឿងញៀន

អ្វីទៅជាសារធាតុញៀន? តើហេតុអ្វីបានជាបុគ្គលប្រើប្រាស់សារធាតុញៀនខ្លះវិវត្តន៍ទៅជាអ្នកញៀនក្នុងពេលបុគ្គលខ្លះមិនវិវត្តន៍ទៅជាញៀន?                                                                                                                                                                                                                                                                   តើធ្វើការអង្កេតយ៉ាងដូចម្តេចដើម្បីឲ្យដឹងថា អ្នកជាទីស្រលាញ់របស់ខ្ញុំកំពុង ញៀនសារធាតុញៀន?   1. រោគសញ្ញាញៀននឹងមេតំហ្វេតាមីន (ម៉ាទឹកកក)
2.  រោគសញ្ញាញៀននឹងពពួកហាលូស៊េណូស្សែន
3.  រោគសញ្ញាញៀននឹងសុរា
4.   រោគសញ្ញាញៀននឹងពពួកសារធាតុហើរ​ និង​កាវ
5.   រោគសញ្ញាញៀននឹងកញ្ឆា
6.   រោគសញ្ញាញៀននឹងពពួលអាភៀន
តើត្រូវធ្វើអន្តរាគមន៍លើបុគ្គលញៀននឹងសារធាតុញៀនយ៉ាងដូចម្តេច?
a. បន្សាបជាតិពុល និងព្យាបាលរោគសញ្ញាញៀន
b. ការសម្រាកព្យាបាល
c. ការស្តារសតិបញ្ញា និងស្មារតី
d. ការគាំទ្រពីក្រុមគ្រួសារ មិត្តភ័ក្រ និដសង្គម
e. ក្រុមជួយខ្លួនឯង
f. ការព្យាបាលបញ្ហាផ្លូវចិត្ត
អ្វីទៅជាសារធាតុញៀន? សារធាតុញៀនសំដៅទៅលើសារធាតុទាំងឡាយណាដែលបង្កឲ្យញៀន សារធាតុទាំងនោះ បានមកពីរុក្ខជាតិញៀន ពាក់កណ្តាលសំយោគ ឬសំយោគ។
សារធាតុញៀនមានសកម្មភាពទៅលើប្រព័ន្ធប្រសាទបីបែប៖
     បន្ថយសកម្មភាពប្រព័ន្ធប្រសាទ
     ភ្ញោចសកម្មភាពប្រព័ន្ធប្រសាទ
     សកម្មភាពធ្វើអោយភ័ន្តញ្ញាណ។
សារធាតុញៀនមានសកម្មភាពទៅលើប្រព័ន្ធប្រសាទកណ្តាល និងខួរឆ្អឹងខ្នង ដែលឥទ្ធិពលរបស់វានឹងប៉ះពាល់ទៅលើអារម្មណ៍ស្មារតី ការគិត ការសម្រេច ការសម្របតម្រូវ ការប្រព្រឹត្ត និង​ញ្ញាណនៃការទទួលដឹងទាំងប្រាំ។ សារធាតុញៀនអាចជាសារធាតុស្របច្បាប់ និងសារធាតុខុសច្បាប់។ សារធាតុស្របច្បាប់ដូចជា សុរា ពពួកថ្នាំងងុយដេក និងថ្នាំបំបាត់
ការឈឺចាប់មួយចំនួន។​ សារធាតុខុសច្បាប់មានដូចជា យ៉ាម៉ា យ៉ាបា ម៉ាទឹកកក កញ្ឆា និងអាភៀនជាដើម។

តើហេតុអ្វីបានជាបុគ្គលប្រើប្រាស់សារធាតុញៀនខ្លះវិវត្តន៍ទៅជាអ្នកញៀន ក្នុងពេលបុគ្គលខ្លះមិនវិវត្តន៍ទៅជាញៀន?
យុវភាពមួយចំនួនសេពគ្រឿងញៀនក្នុងគោលបំណងសាកល្បង ការសេពគប់មិត្តភក្តិ ការសប្បាយ ការព្យាបាលដោយ
ខ្លួនឯងក្នុងពេលពួកគេឈឺចាប់ ទុក្ខសោក បាក់ទឹកចិត្ត និងក្នុងគោលបំណងអ្វីមួយដែលពួកគេចង់បានដូចជា មិនគេង
និងចង់មានកំលាំងជាដើម។

បុគ្គលមួយចំនួនប្រើប្រាស់គ្រឿងញៀនដោយគ្មានភាពញៀន រីឯបុគ្គលមួយចំនួននាំឲ្យញៀន នឹងឈានទៅមានវិបត្តិ
ដ៏ស្មុគស្មាញដល់ខ្លួនឯងផ្ទាល់ ដល់គ្រួសារ និងសង្គម។

មូលហេតុទាំងនេះបណ្តាមកពីច្រើនកត្តា តំណពូជ សុខភាព ផ្លូវកាយ ចិត្ត គ្រួសារ​ បរិយាកាសសង្គម​ បរិមាណ និងរយ:
ពេលនៃការប្រើប្រាស់។ ឧទាហរណ៍ប្រវត្តិគ្រួសារជាអ្នកញៀន ការរំលោភបំពានទាំងផ្លូវកាយ ចិត្ត​ និងផ្លូវភេទ។
តើធ្វើការអង្កេតយ៉ាងដូចម្តេចដើម្បីឲ្យដឹងថា អ្នកជាទីស្រលាញ់របស់ខ្ញុំកំពុង ញៀនសារធាតុញៀន?

ក្រុមគ្រួសារ និងបុគ្គលដែលប្រើប្រាស់សារធាតុញៀនត្រូវស្វែងយល់ និងធ្វើការអង្កេតឲ្យឃើញនូវចង្កោមរោគសញ្ញាញៀន និងបញ្ហាទាំងឡាយដែលនឹងអាចកើតមានបន្ទាប់ពីការប្រើប្រាស់សារធាតុញៀនដូចជាបញ្ហាការងារ ក្នុងទីសារធារណ: សាលារៀន ផ្ទះសំបែង និងការទំនាក់ទំនងមនុស្សក្នុងសង្គម។

 1. រោគសញ្ញាញៀននឹងមេតំហ្វេតាមីន (ម៉ាទឹកកក)

     ថប់បារម្ភ ធ្លាក់ទឹកចិត្ត វិបត្តដំណេក។
     ពិបាកប្រមូលអារម្មណ៍ ឬផ្ចង់អារម្មណ៍ ការចងចាំចុះខ្សោយ។
     មួម៉ៅ ឈឺក្បាល អស់កំលាំង ចំណង់ផ្លូវភេទថយចុះ។
     សន្ទុះទឹកចិត្តចង់ប្រើប្រាសើគ្រឿងញៀនយ៉ាងខ្លាំង ឆេវឆាវកាច់។
     ស្ថានភាពធ្ងន់ធ្ងរអាចនឹងមានរោគសញ្ញាវិកលចរិត។

2.  រោគសញ្ញាញៀននឹងពពួកហាលូស៊េណូស្សែន
     មានភាពសប្បាយចិត្ត ប៉ុន្តែជួនកាលធ្លាក់ទឹកចិត្តខ្លះផងដែរ។
     វង្វេងពេលវេលា ការប្រមូលអារម្មណ៍ និងផ្ចង់អារម្មណ៍ថយចុះ។
     មានគំនិតមិនច្បាស់លាស់ ខ្វាយខ្វល់ និងមានទស្សន:ប្លែកៗ។
     ថប់បារម្ភ ឡេះឡះ គេងមិនលក់។
     ការវិនិច្ឆ័យថយចុះនាំទៅដល់ឥវិយាបថបំផ្លាញខ្លួនឯង និងអ្នកដ៏ទៃ។
     ស្ថានភាពធ្ងន់ធ្ងរអាចនឹងមានរោគសញ្ញាវិកលចរិក។

3.  រោគសញ្ញាញៀននឹងសុរា
     ញ័រ បែកញើស ឈឺក្បាល ចង្អោរឬក្អួត។
     ថប់បារម្ភ ធ្លាក់ទឹកចិត្ត ឡេះឡះ អាចមានរោគសញ្ញាវិកលចរិក។
     ស្ថានភាពធ្ងន់ធ្ងរអាចនឹងមានរោគសញ្ញាវិកលចរិក។
     រោគសញ្ញាមាន ៦ ទៅ ២៤ម៉ោង បន្ទាប់ពីការផឹកចុងក្រោយ។

4.   រោគសញ្ញាញៀននឹងពពួកសារធាតុហើរ​ និង​កាវ

     ភ្នែកក្រហម និង​មានចេញទឹកភ្នែក កណ្តាសនិងក្អក បែកញើស។
     ហៀរសំបោរខ្លាំង ច្រមុះស្រូបឬហិតៗជាប្រចាំ។
     មានចំណុចកន្ទួល ឬស្នាមរលាកប្លែកៗជុំវិញមាត់ ​និងច្រមុះ។
     មានធុំក្លិនសារធាតុគីមី ឬធុំក្លិនតាមដង្ហើម។
     មានកាវជាប់នឹងសំលៀកបំពាក់ ក្រចកដៃ ច្រមុះ ឬមាត់។
     ដំណើរហាក់ដូចស្រវឹង ផ្លាស់ប្តូរអាកប្បកិរិយា។
     និយាយខុសៗ ចលនាឆ្គងឬប្លែកៗ វង្វេង។
     ការមើលឃើញប្លែកដូចជាទេពអប្សរជាដើម។
     ការពុលអាចឈានដល់ការកន្រ្ទាក់ ប្រកាច់ សន្លប់។

5.   រោគសញ្ញាញៀននឹងកញ្ឆា
     ថប់បារម្ភ រសាប់រសល់ មួម៉ៅ ឡេះឡះ ការកើនចរិតកាច។
     ញុំាមិនបាន បង្កើនចំណីអាហារ ឈឺពោះ ស្រកទម្ងន់ ចង្អោរ ឈឺក្បាល ចេញទឹកមាត់ ការកើនកំដៅក្នុងខ្លួន។
     ងោកងុយ កើនឡើងនូវយល់សប្តិ៍ស្រស់ៗ។
     ការគិតគូរលឿនៗ មានអារម្មណ៍ប្រែប្រួលឆាប់រហ័ស និងមានអារម្មណ៍មិនពិត ខ្លាច ជួនកាលមាន អារម្មណ៍សង្ស័យ។
     ស្ពឹក សប្បាយ ការប្រមូលអារម្មណ៍មិនល្អ មានអារម្មណ៍ធូរស្រាល មានអារម្មណ៍ស្ងប់ស្ងាត់ ឬសុខស្រួល មិនមានភាពអៀនខ្មាស់ វង្វេង ភ័ន្តញ្ញាណ។
     ការបកស្រាយនូរបរិយាកាសជុំវិញបានមិនសមស្រប។

6.   រោគសញ្ញាញៀននឹងពពួលអាភៀន
     ស្ងាប ហៀរទឹកភ្នែក រន្ធប្រសីភ្នែក បែកញើស ហៀរសំបោរ កណ្តាស ញ័រ ប៉ះរោម ចំហាយក្តៅ ត្រជាក់។
     រសាប់រសល់ ថប់អារម្មណ៍ គេងមិនលក់ មិនឃ្លាបាយ ឈឺពោះ កូពោះ ចង្អោរ ក្អួត រាគ បេះដូងដើរញាប់។
     សំពាធឈាមឡើង ឈឺសន្លាក់ ឈឺសាច់ដុំ រមួលក្រពើ។
     សន្ទុះទឹកចិត្តចង់ប្រើប្រាស់អាភៀនយ៉ាងខ្លាំង។
     ការពុល កូនក្រមុំភ្នែកតូច ងក់ក្បាល ងោកងុយ បែកញើស។
     ស្នាមម្ជុលនៅកដៃ កំភួនដៃ ប្រអប់ដៃ ជើង ក្រលៀន និងក។

តើត្រូវធ្វើអន្តរាគមន៍លើបុគ្គលញៀននឹងសារធាតុញៀនយ៉ាងដូចម្តេច?
a. បន្សាបជាតិពុល និងព្យាបាលរោគសញ្ញាញៀន
     ជាការបន្សាប ឬកាត់បន្ថយសកម្មភាពគ្រឿងញៀនដែលកំពុងមានសកម្មភាពលើខួក្បាល។
     ជាការព្យាបាលនូវរោគសញ្ញាញៀនទាំងឡាយដែលកើតមានបន្ទាប់ពីបញ្ឈប់ ឬផ្តាច់ពីការប្រើប្រាស់ គ្រឿងញៀន។
     ជាការព្យាបាលដោយឱសថដែលជួយអ្នកញៀនគ្រឿងញៀនកុំឲ្យមានសន្ទុះទឹកចិត្តចង់ប្រើប្រាស់គ្រឿងញៀន យ៉ាងខ្លាំង។

b. ការសម្រាកព្យាបាល
     បុគ្គលប្រើប្រាសើសារធាតុញៀនមួយចំនួនឈានទៅដល់អាការ:វិកលចរិតដូចជាសញ្ញាស្តែងចេញជាអាកប្ប កិរិយាកាចច្រង៉ែងច្រង៉ាងឮសម្លេង និងមើលឃើញដែលអ្នកផងជុំវិញមិនឮ និងនិមឃើញ។
     បុគ្គលទាំងនេះចាំបាច់បំផុតត្រូវតែដាក់ឲ្យសម្រាកព្យាបាល និងធ្វើការថែទាំយ៉ាងម៉ត់ចត់។

c. ការស្តារសតិបញ្ញា និងស្មារតី
     ជាកម្មវិធីស្តារទៅលើចិត្តសាស្រ្ត និងស្មារតីបុគ្គលដែលញៀន និងសារធាតុញៀនឲ្យគ្រប់គ្រងដោយខ្លួនឯងកុំឲ្យឈានទៅរកការប្រើប្រាស់សារជាថ្មីម្តងទៀត។
     ការព្យាបាលក្នុងតំណាក់កាលនេះធ្វើឡើងបន្ទាប់ពីការព្យាបាល បន្សាបជាតិពុល និងការព្យាបាលរោគសញ្ញាញៀន សារជាថ្មីម្តងទៀត។
     ការព្យាបាលក្នុងដំណាក់កលនេះធ្វើឡើងបន្ទាប់ពីការព្យាបាល បន្សាបជាតិពុល និងការព្យាបាលរោគសញ្ញាញៀន។

d. ការគាំទ្រពីក្រុមគ្រួសារ មិត្តភ័ក្រ និដសង្គម

     ក្រុមគ្រួសារ មិត្តភ័ក្រជាជនគន្លឹះក្នុងការជួយដល់បុគ្គលដែលញៀនសារធាតុគ្រឿងញៀន។
     ការរើសអើងពីក្រុមគ្រួសារ មិត្តភ័ក្រនិងសង្គមវានឹងបានជាផលអវវិជ្ជមាន។

e. ក្រុមជួយខ្លួនឯង
     បុគ្គលដែលបានរួចផុត ឬចាកចេញពីការញៀន ជាបុគ្គលគន្លឹះមួយទៀតដែលមានប្រសិទ្ធិភាពបំផុតក្នុងការជួយទៅ ដល់អ្នកកំពុងតែញៀននឹងសារធាតុញៀន។

f. ការព្យាបាលបញ្ហាផ្លូវចិត្ត
     បុគ្គលមួយចំនួនមុននឹងឈានទៅរកការប្រើប្រាស់សារធាតុញៀនពួកគេមានបញ្ហាផ្លូវចិត្តរួចទៅហើយដូចជា ជម្ងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ឬតានតឹងក្នុងចិត្តជាដើម។