ក្រុមជំងឺវិកលចរិក

ក- ដូចម្តេចទៅជាជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ?
ជម្ងឺវិកលចរិក គឺជាក្រុមជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ បុគ្គលដែលមានជម្ងឺវិកលចរិតមិនអាចធ្វើការបែងចែករវាងការពិត និងភាព ស្រមើស្រមៃរបស់ពួកគេបានឡើយ។

ចាប់ផ្តើមពីមួយវិនាទីឡើងទៅបើពួកគេមានជំនឿខុសប្លែកពីធម្មតា លឺសំលេង ឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិន ឬមិនឃើញ នោះពួកគេមានជម្ងឺវិកលចរិតពិតប្រាកដហើយ។

ខ- ជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរឃើញមានច្រើនដែរឬទេ?
ជម្ងឺវិកលចរិតអាចនឹងប៉ះពាល់ទៅលើមនុស្សគ្រប់អាយុ គ្រប់ប្រភេទ គ្រប់ពូជសាសន៍ គ្រប់កម្រិតជីរភាព គ្រប់តំបន់ ទីក្រុងជនបទ និងអ្នកមានចំណេះដឹងគ្រប់កម្រិត។

ជម្ងឺវិកលចរិតវាហាក់ដូចជាទំនងបុរស កើតច្រើនជាងស្រ្តីនិងមានចន្លោះពី ១៧ ទៅ ២៨ឆ្នាំ។

គ- អ្វីខ្លះជារោគសញ្ញានៃជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ?
ក្រុមគ្រួសារនឹងពិបាកសំគាល់ឲ្យឃើញតាំងតែពីដំបូងនូវអាការ:ចាប់ផ្តើមនៃជម្ងឺវិកលចរិត ប្រសិនបើពួកគេមិន បានយកចិត្តទុកដាក់លើអាការ:ទាំងនេះ។
រោគសញ្ញាវិកលចរិតមានដូចជា៖
       អាកប្បកិរិយាចំឡែក កាច
       បង្កឲ្យមានគ្រោះថ្នាក់ខ្លួនឯង ឬអ្នកដ៏ទៃ
       និយាយច្រើន និយាយតែឯង និងស្តាប់មិនយល់
       មិនគេង ពូនសម្ងំតែឯង ដើរឬរត់ចេញក្រៅផ្ទះ
       ការថយចុះនូវសកម្មភាពប្រចាំថ្ងៃ​ ឬបាត់បង់ទាំងស្រុង
       សង្ស័យច្រើន ទៅលើមនុស្សដែលរស់នៅជុំវិញពួកគេ
ថាពួកគេប៉ុនប៉ងធ្វើអាក្រក់ទៅលើខ្លួន។
       មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង
       លឺសម្លេង ឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងនៅជុំវិញគេ មិនលឺ ឬមិនឃើញ។
ចំណាំរោគសញ្ញាខាងលើនេះជារោគសញ្ញាដែលលេចឡើងច្បាស់លាស់ទៅហើយដែលអ្នកណាៗក៏គង់នឹងដឹង
 បានដែរមិនចាំបាច់តែអ្នកជំនាញនោះទេ។ ដូច្នេះការសង្កេតឲ្យឃើញសញ្ញាជម្ងឺតាំងតែពីដំបូងមានសារ:សំខាន់បំផុតដែលការកាត់បន្ថយថវិកាពេលវេលា និងភាពរុំារ៉ៃរបស់អ្នកជម្ងឺ។

ឃ- មូលហេតុនាំឲ្យកើតមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ
     បញ្ញាគ្រួសារ សង្គម
     អតុល្យភាពសារធាតុគីមីក្នុងប្រព័ន្ធប្រសាទកណ្តាល
     ស្ថានភាពជម្ងឺផ្លូវកាយមួយចំនួន
     ការសេពសុរា គ្រឿងញៀន
     ផលប៉ះពាល់សារធាតុគីមីមួយចំនួន។ល។

ង- ការព្យាបាល
     ការដាក់ឲ្យសម្រាកព្យាបាលគឺជាការចាំបាច់បំផុត
     ការព្យាបាលដោយឱសថប្រឆាំងនឹងជម្ងឺវិកលចរិក
     ការព្យាបាលតាមបែបចិត្តសាស្រ្ត
     ការគ្រប់គ្រងស្ត្រេស
     ការគាំទ្រផ្លូវចិត្ត ផ្តល់ប្រឹក្សា
     ការស្តារសតិបញ្ញា ស្មារតី និងកាយសម្បទា
     ការសហការណ៍យ៉ាងជិតស្និតពីក្រុមគ្រួសារ សហគមន៍
     ការអន្តរាគមន៍ទប់ស្កាត់មិនឲ្យមានការលាប់ឡើងវិញ។

ច- ការការពារ
រើប្រាស់បំណិនជីវិតក្នុងការ ដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ​ក្នុងជីវិតរស់ នៅរបស់យើង។
      បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន
      អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំឲ្យបានទៀងទាត់
      ផ្តល់ពត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក
អ្នកជម្ងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយក្រុមគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី " ថាអ្វីទៅជាជម្ងឺវិកលចរិក" ?