សេវាស្តាសតិបញ្ញា, ស្មារតី, និងកាយសម្បទា

ចូរធ្វេីការស្វែងយល់អំពីសេវាស្តាសតិបញ្ញា និងកាយសម្បទាដូចខាងក្រោម៖ 

 

ជម្ងឺផ្លូវចិត្តគ្រប់ប្រភេទ គ្រប់កំរិត និងគ្រប់ទំរង់ទាំងអស់ គឺបណ្តាលឲ្យមានផលប៉ះពាល់ទៅលេី ការគិត អារម្មណ៍ អាកប្បកិរិយា សកម្មភាពប្រចាំថ្ងៃ និងតួនាទីមុខងារក្នុងសង្គម។ ដោយទ្បែក​​​ជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ ផលប៉ះពាល់ របស់វារិតតែមានសភាពធ្ងន់ធ្ងរ និងរាំុរៃ៉ទៅទៀត។ ហេតុដូច្នេះ​​​ការស្តាសតិបញ្ញា ស្មារតី និងកាយសម្បទា ទៅលេីអ្នកដែលមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺជារឿងចាំបាច់​​​ និង​​​សំខាន់បំផុត បន្ទាប់ពីទទួលបានការព្យាបាលដោយ ឱសថមួយរយៈរួចមក។  

 

 

តាមការសង្កេតបានឲ្យឃេីញថា ការរំពឹងទុករបស់ក្រុមគ្រួសារមួយចំនួន សក្នុងការព្យាបាល ឬការជួយ​​​អន្តរាគមន៍ ដល់អ្នកជាទីស្រឡាញ់របស់ពួកគាត់ដែលកំពុងមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺមានតែការប្រើប្រាស់ឱសថមួយមុខ ប៉ុណ្ណោះ​​​​​​។ រីឯក្រុមគ្រួសារមួយចំនួនទៀតមានការយល់ដឹង​​​ខ្លះៗដែរ អំពី​​​ការ​​​ស្តាសតិបញ្ញា ស្មារតី និងកាយសម្បទា ដែលវាជាមធ្យោបាយដ៏ល្អប្រសើរ ក្នុងការរួមបញ្ជូលគ្នាជាមួយនឹងការព្យាបាលដោយឱសថ ហើយ ជាលទ្ធផល វាអាចធ្វើអោយអ្នកមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរបានធូស្បើយក្នុងកំរិតខ្ពស់។ ក៏ប៉ុន្តែដោយមានការខ្វះខាត សេវា​​​ផ្នែកនេះ​​​នៅ​​​ក្នុងព្រះរាជាណាចក្រកម្ពុជា​​​ដេីម្បីបំរេីដល់ពួកគាត់ និងអ្នកជម្ងឺ នោះទេីបធ្វើអោយអ្នកជម្ងឺផ្លូវ ចិត្តធ្ងន់ធ្ងរ​​​មួយ​​​ចំនួនធំគ្មានការធូរស្បេីយទាំងស្រុងនឹងពំុបានវិលត្រទ្បប់មករកសភាពដេីមដូចពេលមុន​​​មាន​​​ជម្ងឺ នោះទ្បេីយ។

 

 

ពួកគេគ្រាន់តែបានឃើញនូវរោគសញ្ញាខ្លះៗ ដូចជា កាចទ្បូទ្បា អាកប្ប​​​កិរិយាប្លែក និយាយច្រេីន និងមិនគេង បានធូរស្បេីយ នោះពួកគាត់យល់ថាអ្នកជាទីស្រឡាញ់របស់ពួកគាត់ជាសះស្បើយពីជម្ងឺដ៏ធ្ងន់ធ្ងរនោះហើយ។ ផ្ទុយទៅវិញអាការៈមួយផ្នែកធំផ្សេងទៀត ពំុមានការ​​​ធូរស្បេីយ​​​សោះទ្បេីយ ដូចជា ការប្រាស្រ័យទាក់ទងរវាង សមាជិកគ្រួសារ បុគ្គលផ្សេងៗ​​​ឯទៀត​​​​​​ក្នុងសង្គម ការសំអិតសំអាងខ្លួនប្រាណ ការស្លៀកពាក់ ការញុាំ ការសិក្សារៀនសូត្រ ការងារក្នុង​​​ការិល័យ មុខជំនាញ​​​នានា ការងារមុខជំនួញ ការងារស្រែចំការជាដេីម។ល។  

  

 

អាស្រ័យដោយហេតុផលដូចខាងលេី អ្នកជម្ងឺត្រូវបានទុកដាក់ និងរស់នៅក្នុងសភាពមួយមិនប្រាកដប្រជាទៅ តាមយថាកម្ម។ ពួកគេត្រូវបានបង្ខាំងទុកក្នុងបន្ទប់ដាច់ដោយទែ្បក ចង​​​ច្រវាក់​​​​​​ ទុក​​​ចោល​​​​​​ក្រោមផ្ទះ ឬក្រោម ដេីមឈេី ហាលភ្លៀងហាលខ្យល់ ឬពួកគេត្រូវបានរស់នៅដោយមានសេរីភាព​​​ជា​​​មួយ​​​​​​​​​សមាជិក  គ្រួសារផ្សេងៗ ឯទៀតដែរ ក៏ប៉ុន្តែបានត្រឹមតែញុាំគេងៗ និងពំុមានសកម្មភាពនោះទ្បេីយ កំុសូម្បី​​​​​​តែ​​​ការងារ​​​​​​ជាប្រចាំផ្ទាល់ខ្លួន​​​ដូចជា លុបមុខ ដូសធ្មេញ ងូតទឹក ស្លៀកពាក់ និងកិច្ចការប្រចាំ​​​ថ្ងៃ​​​ផ្សេងៗឯទៀត​​​ក៏ពួកគេមិនអាចធ្វេីបាន​​​ប្រសេីរ​​​​​​នោះទ្បេីយ។  


 

ហេតុផលយ៉ាងដូច្នោះហេីយ ទេីបទិសដៅរបស់គ្លីនិកសាន់រា៉យមានកាតព្វកិច្ចជាចំបងក្នុងការផ្តល់សេវា ស្តាសតិបញ្ញា ស្មារតី និងកាយសម្បទាឲ្យទៅដល់អ្នកជម្ងឺផ្លូវចិត្តទាំងទ្បាយណាដែលមានសភាពរាំុរៃ៉ ដេីម្បី​​​ឲ្យ​​​ពួក​​​គេមានឱកាសបានប្រសេីរទ្បេីងវិញ​​​ និងអាចរួមរស់ ព្រមទាំងចូលរួមធ្វេីសកម្មភាពក្នុងសង្គម​​​ដូចអ្នក​​​ផងទាំង ពួងបានដែរ។ នេះគឺជា​​​ការបំពេញ​​​បង្រ្គប់​​​នូវសេវាខ្វះខាតមួយទៀត ហេីយវាជាសេវា​​​ដ៏មានសារៈសំខាន់​​​​​​និង មានលក្ខណៈពេញលេញដេីម្បីបំរេីជូនទៅដល់​​​លោកអ្នក ​​​និងអ្នកជា​​​ទីស្រទ្បាញ់​​​របស់លោកអ្នក។ ​​​


 

តាមការសិក្សានិងបទពិសោធន៍កន្លងមកបានបង្ហាញឲ្យឃេីញ​​​ថា​​​ក្រុមជម្ងឺ​​​ផ្លូវ​​​ចិត្តធ្ងន់ធ្ងរក្រោយពីពួកគេបានចូល រួមក្នុងកម្មវិធីស្តាសតិបញ្ញា ស្មារតី និងកាយសម្បទា ​​​មួយ​​​​​​​​​រយៈក្រោយមក​​​ពួក​​​គេអាចនឹងមានឱកាស វិលត្រទ្បប់ ចូលរួមសក្មមភាពក្នុងសង្គមទ្បេីងវិញ​​​បាន​​​ដោយប្រសេីរ​​​។ ផ្ទុយមក​​​វិញ ​​​ប្រសិនបេីពួកគេពំុបានចូលរួមក្នុងកម្ម វិធីនេះទេ ជាក់ច្បាស់ណាស់វា​​​នឹងមានផលប៉ះពាល់​​​ដោយរាំុរ៉ៃ​​​ដែលយេីងពំុអាចបា៉ន់ប្រមាណទៅបាន​​​សំរាប់ អានាគត​​​របស់​​​ពួកគាត់។