
សេវាវាយតំលៃសុខភាពផ្លូវចិត្ត និងការព្យាបាល
សំរាន្តមិនលក់ ឈឺក្បាល គិតច្រេីន យល់សប្តិ៍អាក្រក់ ធុញថប់ក្នុងអារម្មណ៍ ឧស្សាហ៍ថប់ដង្ហេីម ឬដង្ហេីមខ្លីៗ
ឧស្សាហ៍កោសខ្យល់ តឹងណែនដេីមទ្រូង
ឆាប់អស់កំលាំងកាយ-ចិត្ត ធុញថប់មនុស្សច្រេីន អន្ទះសារ ពិបាករង់ចាំ ស្រឺត វិលមុខ រោយក ស្រវាំងភ្នែក
ត្រជាក់ដៃ-ជេីង បែកញេីស បាក់ស្បាត ចាញ់ច្រាបគេ។
ពិបាកចិត្ត ព្រួយចិត្ត មានអារម្មណ៍ឯកោ អស់សង្ឃឹម ប៉ុនប៉ងសំលាប់ខ្លួនឯងជាញយៗ
អាកប្បកិរិយាចំឡែក ពួនសម្ងំម្នាក់ឯង កាច និយាយម្នាក់ឯង សេីចម្នាក់ឯង អត់និយាយស្តី និយាយច្រេីន
ស្តាប់មិនបាន-មិនយល់ វិកលចរិក។
ប្រកាច់គ្រប់ប្រភេទ ឆ្កួតជ្រូក
ផ្តាច់សារធាតុញៀនលេីអ្នកដែលសេពគ្រឿងញៀនគ្រប់ប្រភេទ
ចូរលោកអ្នកធ្វេីការស្វែងយល់អំពីសេវាពិគ្រោះយោបល និងព្យាបាលជម្ងឺផ្លូវចិត្ត?
បញ្ហាផ្លូវចិត្ត ឬជម្ងឺផ្លូវចិត្តមានគ្រប់ប្រភេទ និងគ្រប់កំរិត ហេីយវាទាមទារឲ្យបុគ្គលគ្រប់រូបសែ្វងយល់ឲ្យបាន ច្បាស់ថា អ្វីទៅជាជម្ងឺផ្លូវចិត្ត? ព្រមទាំងរួសរាន់ធ្វេីការពិគ្រោះយោបល់ និងព្យាបាលឲ្យទាន់ពេលវេលា នោះ ទេីបលោក-លោកស្រីបានកាត់បន្ថយភាពគ្រោះថ្នាក់ដែលនឹងអាចឈានទៅដល់សភាពធ្ងន់ធ្ងរ និងរាំុៃរ៉ទៅបាន ហេីយថែមទាំងបានកាត់បន្ថយការខាតបង់ពេលវេលា និងប្រាក់កាសរបស់លោកអ្នកទៀតផង។
សេវាពិគ្រោះយោបល និងព្យាបាលជម្ងឺផ្លូវចិត្តមានលក្ខណះពិសេសនឹងដោយឡែកពីសេវាពិគ្រោះយោបល និងព្យាបាលជម្ងឺផ្លូវកាយ (ភាគច្រេីនមិនពឹងផ្អែកទៅលេីមន្ទីរពិសោធន៍ និងមា៉សីុន X-Ray, Echo, ឬ CT scan នោះទេ)។ វេលាដែលលោកអ្នកបានមកជួបនឹងអ្នកជំនាញលេីកដំបូង អ្នក និងអ្នកជំនាញធេ្វីការកសាងទំនាក់ ទំនងយ៉ាងជិតស្និតមួយ ដែលជាបន្តអ្នក និងអ្នកជំនាញមានភាពងាយស្រួលក្នុងការពិគ្រោះ និងផ្តល់ពត៌មានចាំបាច់ មួយចំនួនដែលអ្នកគិតថាវាមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងអាការៈរោគដែលកំពុងកេីតមានក្នុងបច្ចុប្បន្ននេះ។ កំឡុងនៃពេលពិគ្រោះគឺ មានសារៈសំខាន់បំផុត លោកអ្នកត្រូវតែផ្តល់ពត៌មានឲ្យអស់តាមតែអាច ធ្វេីទៅបាន (រាល់ពត៌មានរបស់លោកអ្នកគឺ ជាការសំងាត់) ព្រោះនេះវាជាអំណះអំណាងសំរាប់អ្នកជំនាញ យកមកធ្វេីរោគវិនិច្ឆ័យ និងជាបន្តផ្តល់ការព្យាបាលមួយដ៏ជាក់លាក់ ជាលទ្ធផលទេីបលោកអ្នកទទួលបាន ការជាសះស្បេីយដ៏គាប់ប្រសេីរ។
ការព្យាបាលជម្ងឺផ្លូវចិត្តមានទំរង់ពីរបែបផ្សេងគ្នា ទីមួយគឺព្យាបាលដោយឱសថ និងទីពីរព្យាបាលដោយការ ផ្តល់ប្រឹក្សា និងចិត្តសាស្រ្ត។ ការព្យាបាលដោយឱសថ អ្នកជំនាញនឹងផ្តល់ឱសថទៅតាមប្រភេទជម្ងឺនិមួយៗ ដូចជា ឱសថប្រឆាំងនឹងជម្ងឺថប់បារម្ភ ឱសថប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្ត ឱសថប្រឆាំងនឹងជម្ងឺមេនៀរ និងឱសថ ប្រឆាំងនឹងជម្ងឺវិកលចរិកជាដេីម។ រីឯការព្យាបាលដោយការផ្តល់ប្រឹក្សា និងចិត្តសាស្ត្រ អ្នកជំនាញចិត្តវិទ្យា នឹងប្រេីពាក្យសំដីក្នុងការព្យាបាល (Talking Therapy)។ រយៈពេលនៃការព្យាបាលវាអាស្រ័យទៅលេីប្រភេទ ជម្ងឺ ភាពធ្ងន់ធ្ងរ និងរយះពេលនៃជម្ងឺនិមួយៗ។
ជម្ងឺផ្លូវចិត្តមួយចំនួនធំអាចនឹងព្យាបាលឲ្យជាសះស្បេីយទ្បេីងវិញបាន ដូចជា ក្រុមជម្ងឺថប់បារម្ភ ជម្ងឺធ្លាក់ ទឹកចិត្ត ជម្ងឺបាយប៉ូឡា ក្រុមជម្ងឺចិត្ត-កាយវិបល្លាស និងប្រភេទជម្ងឺវិកលចរិកមួយចំនួន។ ក៏ប៉ុន្តែដេីម្បីឲ្យទទួលបានលទ្ឋផលគួរជាទីគាប់ប្រសេីរ និងជាសះស្បេីយទ្បេីងវិញបានទៅនោះ លុះត្រាតែលោក-លោកស្រីធ្វេីការស្វែងយល់អំពីជម្ងឺផ្លូវចិត្ត និងធ្វេីការជ្រេីសរេីសគ្លីនិកដែលប្រកបទៅដោយគុណភាព អ្នកជំនាញដែលមានបទ ពិសោធន៏ច្បាស់លាស់ និងយូរឆ្នាំដេីម្បីធ្វេីការព្យាបាលលោក-លោកស្រី ឬអ្នកជាទីស្រទ្បាញ់របស់លោក-លោកស្រីបានទាន់ពេលវេលា។ ផ្ទុយមកវិញបេីពំុដូចច្នោះនោះទេ ជាលទ្ធផលលោក-លោកស្រី ឬអ្នកជាទី ស្រទ្បាញ់របស់លោក-លោកស្រីនឹងមិនទទួលបានភាពប្រសេីរវិញនោះទ្បេីយ លេីសពីនេះទៅទៀតអ្នកជម្ងឺ អាចនឹងវិវត្តន៏ទៅកាន់សភាពធ្ងន់ធ្ងរ និងរាំុរៃ៉។
គ្លីនិកសាន់រ៉ាយបានបេីកបំរេីនឹងកំពុងបំរេីសេវាពិគ្រោះយោបល និងព្យាបាលជម្ងឺផ្លូវចិត្ត ឬបញ្ហាផ្លូវចិត្តគ្រប់ កំរិត គ្រប់ប្រភេទ គ្រប់ស្ថានភាពទៅលេីអ្នកជម្ងឺ ទាំងពីរភេទ និងគ្រប់អាយុ អស់រយៈកាលជាង ១០ឆ្នាំ រួចមក ហេីយ។ ក្រុមអ្នកជំនាញយេីងនឹងផ្តល់គំរោងព្យាបាលប្រកបដោយវិជ្ជាជីវៈ ទូលំទូលាយ និងមានលក្ខណះ ពេញលេញជូនដល់លោក-លោកស្រី ឬសមាជិកគ្រួសារលោក-លោកស្រីមិនឲ្យខុសបំណងនោះទ្បេីយ។
គ្លីនិកសាន់រា៉យបានផ្តល់សេវាមួយដ៏ប្រសេីរជូនដល់លោក-លោកស្រី ដោយគ្មានការរង់ចាំយូរនោះទ្បេីយ បេីទោះបីជាលោក-លោកស្រីអញ្ជេីញមកពីបណ្តាខេត្ត-ក្រុងឆ្ងាយៗគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាង ណាក៏ដោយចុះ ក៏លោក-លោកស្រីអាចធ្វេីការណាត់ជួបជាមួយក្រុមគ្រូពេទ្យជំនាញយេីងបានគ្រប់ពេល ពួកគេនឹងរង់ចាំបំរេីដល់លោក-លោកស្រីដោយភក្តីភាព ស្មោះស្ម័គ្រ រាក់ទាក់ និងប្រកបដោយជំនាញ ច្បាស់លាស់។ បន្ទាប់មកលោក-លោកស្រីនឹងអាចវិលត្រទ្បប់ទៅគេហដ្ឋានវិញក្នុងថ្ងៃតែមួយដោយមិនចាំបាច់ ចំណាយពេលវេលា និងប្រាក់កាសក្នុងការស្នាក់នៅរាជធានីភ្នំពេញធ្វេីការរង់ចាំនោះទ្បេីយ និងរិតតែវិសេស វិសាលទៅទៀតសំរាប់លោក-លោកស្រីជាមន្រ្តីរាជការ អាជីវករ សិស្សានុសិស្ស-និសិ្សត កម្មករ បុគ្គលិកក្រុម ហ៊ុន ឬអង្កការនានា ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ ឬក៏ជិតៗ រាជធានីភ្នំពេញ លោក-លោកស្រីអាច អញ្ជេីញមកកាន់គ្លីនិកគ្រប់ពេលតំរូវការរបស់លោកអ្នក ដោយមិនពិបាករង់ចាំមោ៉ងពេលនោះទេ ពីព្រោះមោ៉ង ធ្វេីការរបស់គ្លីនិកបេីកបំរេីជូនលោក-លោកស្រីរៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ័ ដល់ ថ្ងៃអាទិត្យចាប់ផ្តេីមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៨ យប់ (សេវាសម្រាកបេីកបំរេីជូន ២៤មោ៉ង)។
this page