សូមស្វាគមន៍

សូមស្វាគមន៍ក្នុងការចូលមកកាន់គេហទំពរ័គ្លីនិក សាន់រ៉ាយ !

សាន់រ៉ាយ គ្លីនិក គឺជាគ្លីនិកឯកជនមួយដែលឯករាជ្យ និងឈានមុខគេក្នុងការផ្តល់សេវា ព្យាបាលជម្ងឺផ្លូវចិត្ត ដោយផ្តល់ការថែរទាំសុខភាពផ្លូវចិត្តរបស់លោកអ្នក និងអ្នកជាទី ស្រឡាញ់របស់លោកអ្នកប្រកបដោយសុវត្ថិភាព គុណភាពក្នុងកំរិតខ្ពស់ និងមានបទ ពិសោទធន៍ជាងដប់ឆ្នាំមកហើយ។

ទីតាំងរបស់គ្លីនិក ត្រូវបានកសាងឡើងនៅកណ្តាលទីក្រុងដែលមានលក្ខណៈងាយស្រួល ក្នុងការស្វែងរកនៅជិតផ្សាទូលទំពូង ពីខាងក្រោយ និងឈៀងខាងលិចស្ថានទូតចិនលើដង ផ្លូវធំទូលាយងាយក្នុងការធ្វើដំណើរចេញចូល។ បន្ទប់និងទីធ្លាសំរាកព្យាបាលធំទូលាយ និង មានភាពស្ងប់ស្ងាត់ដែលមានលក្ខណៈសមស្រប ទៅនឹងអ្នកដែលមានជម្ងឺ ផ្លូវចិត្ត ។

គ្លីនិកប្រជំុដោយអ្នកជំនាញជាតិ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំក្នុងការព្យាបាល ស្ថានភាពជម្ងឺផ្លូវចិត្តរបស់លោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នកតាំងពីកំរិតស្រាល ដល់កំរិតធ្ងន់ធ្ងរ (ថប់បារម្ភរហូតដល់វិកលចរិក)។

អ្នកឯកទេសរបស់យើងភាគច្រើន តាំងតែពីដំបូងរហូតដល់បច្ចុប្បន្ន ពួកគេកំពុងតែបំរើការ អោយមន្ទីរពេទ្យផ្លូវចិត្តនានាក្នុងរាជធានីភ្នំពេញផងដែរ ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (អតីតពេទ្យរ៉ូស្សី) មន្ទីរពេទ្យក្រុង និងមន្ទីរពេទ្យជ័យជំនៈ(អតីតពេទ្យព្រែកត្នោត)ជាដើម។ អ្នកឯកទេសរបស់យើងរួមមាន អ្នកឯកទេសវិកលវិទ្យា ៥នាក់, អ្នកឯកទេសប្រសាទសាស្ត្រ ១នាក់, អ្នកចិត្តវិទ្យា ២នាក់, គិលានុប្បដ្ឋាក ឯកទេសវិកលវិទ្យា ៤នាក់, និងក្រុម គិលានុប្បដ្ឋាកមួយក្រុមផ្សេងទៀត កំពុងរង់ចាំបំរើលោកអ្នក និងអ្នកជាទីស្រឡាញ់របស់ លោកអ្នកប្រកបដោយភក្តីភាព រាក់ទាក់ សុវត្ថភាព និងគុណភាព រៀងរាល់ថ្ងៃចាប់ពី ថ្ងៃចន្ទ័ដល់ថ្ងៃអាទិត្យ ពីមោ៉ង ៨:០០ ព្រឹក ដល់មោ៉ង៨:០០ យប់។